កីឡា
ជើងខ្លាំងត្រកូលធន់៣នាក់ទៅវ៉ៃនៅថៃថ្ងៃសៅរនេះ
អ្នកលេងគុនខ្មែរ៣រូបដែលជាកូនសិស្សរបស់លោកគ្រូ ធន់ សុភា នឹងទៅប្រកួតនៅសង្វៀន Lumpini ក្នុងប្រទេសថៃ នាថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣នេះ។
រហូតដល់ពេលនេះនៅមិនទាន់មានព័ត៌មានលំអិតពីការប្រកួតទេ ប៉ុន្តែបើតាមផេករបស់ថៃមួយបង្ហាញថា ព្រឹត្តិការណ៍ប្រកួត “Global House Boxing Battle” ប្រជុំដោយជើងខ្លាំង៨រូបសម្រាប់ការប្រកួតក្នុងសមរភូមិ LWC Super Champ”។
អ្នកលេងគុនខ្មែរទាំង៣នាក់គឺកីឡាករ ធន់ ចាន់តាក់ ត្រូវប្រកួតជាមួយកីឡាករអ៉ីរ៉ង់ ហើយអ្នកលេងកណ្តាប់ដៃថ្ម ធន់ រិទ្ធី ត្រូវប្រកួតជាមួយកីឡាករប្រេស៊ីល ខណៈអ្នកលេងរន្ទះជើង ធន់ ផានិត ត្រូវប្រកួតជាមួយកីឡាករថៃ។
ការប្រកួតដែលនឹងផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ ប៉ុស្តិ៍លេខ៨ថៃ នឹងចាប់ផ្តើមពីម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី២១ ខែមករានេះ។ ព័ត៌មានពីការប្រកួត កម្ពុជាថ្មីនឹងផ្សាយជូនលោកអ្នកជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់