Connect with us

ព័ត៌មានជាតិ

ក្រសួងអំពាវនាវឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងផ្សេងៗក្នុងពិធីបុណ្យចូលឆ្នាំចិន

បានផុស

នៅ

ក្រសួងសុខាភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្នាតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសជំងឺអូមីក្រុងបំប្លែងខ្លួនថ្មីៗ ជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗទៀត ក្នុងឱកាសពិធីសែនចិន និងបុណ្យចូលឆ្នាំចិនខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង មានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ ខែមករានេះថា ពិធីបុណ្យសែនចិន និងពិធីចូលឆ្នាំចិននឹងប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ខាងមុខ ដែលពិធីនេះបងប្អូនដែលមានជាប់សែស្រឡាយចិនតែងតែធ្វើពិធីជួបជុំគ្នាកកកុញច្រើន ដែលអាចធ្វើឱ្យមានការឆ្លងជំងឺផ្សេងៗពុលចំណីអាហារប្រសិនបើមានការឆ្វេសប្រហែស ពិសេសជំងឺកូវីដ-១៩ និងជំងឺផ្តាសាយបក្សី ព្រោះថាជំងឺទាំងនៅនៅមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ។

លោកវេជ្ជបណ្ឌិតមានប្រសាសន៍បន្តថា៖ “ជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនបានប្រារព្ធពិធីសែនចិនដែលមានការទិញទំនិញ និងចរាចរណ៍នូវបសុបក្សីច្រើនដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្តាសាយបក្សី ដែលមាននៅលើសត្វ និងនៅក្នុងបរិស្ថានមកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ។ ម្យ៉ាងវិញទៀតជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ក៏តែងតែសង្កេតឃើញកើតមានឡើងនៅតាមតំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេសដែលយើងទាំងអស់គ្នាត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាការពារសុខភាពឱ្យបានល្អប្រសើរនៅគ្រប់កាលៈទេសៈ”។

វេជ្ជបណ្ឌិត លី សូវ៉ាន់ បានណែនាំដល់ប្រជាពលរដ្ឋត្រូវ អនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ រួមមានពាក់ម៉ាស់លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែល និងរក្សាម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង និង ៣កុំដោយកុំទៅកន្លែងមានមនុស្សច្រើន កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ជាដើមដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្ដអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ មុននឹងបរិភោគ។ ត្រូវទុកដាក់អាហារឆៅ និងឆ្អិនដាច់ដោយឡែកពីគ្នា និងចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ។ ត្រូវទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព បើត្រជាក់ ត្រូវតិចជាង ៥អង្សាសេ និងបើក្ដៅ គឺត្រូវលើសពី ៦០អង្សាសេ មិនត្រូវទុកអាហារសេសសល់យូរ ដែលអាចជូរផ្អូម ឬមានដុះផ្សិត ដែលបង្កឱ្យមានការរាគរាករូសឈឺពោះ ក្អួត ជាដើម។ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅល្អ។

លើសពីនេះទៀត លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋដែលមានជំងឺផ្តាសាយ ឬជំងឺផ្សេងៗមិនគួរធ្វើដំណើរទៅឆ្ងាយនោះទេ ត្រូវសម្រាកនៅផ្ទះដើម្បីការពារកុំឱ្យឆ្លងជំងឺទៅក្រុមគ្រួសារ ឬអ្នករួមដំណើរ ពិសេសត្រូវប្រុងប្រយ័ត្នចំពោះកុមារអាយុក្រោម ៥ឆ្នាំ និងអ្នកវ័យចំណាស់ដែលមានអាយុលើសពី ៦៥ឆ្នាំឡើងទៅ ដោយសារពួកគាត់មានប្រព័ន្ធការពារខ្សោយងាយឆ្លងជំងឺផ្សេងៗ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា ប្រសិនបើមានករណីឈឺជំងឺផ្តាសាយច្រើន ឬមានជំងឺឆ្លងច្រើនខុសពីធម្មតា សូមទូរសព្ទមកលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ និងប្រញាប់បញ្ជួនអ្នកជំងឺទៅកាន់មន្ទីពេទ្យដែលនៅជិតបំផុត។

គួរបញ្ជាក់ថា ពិធីបុណ្យសែនចិន ឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ និងបុណ្យចូលឆ្នាំចិននឹងប្រព្រឹត្តិរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា២ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀតក្នុងខែវិច្ឆិកា

Sokha Hotels

ព័ត៌មានពេញនិយម