សេដ្ឋកិច្ច
ថៃ ដាក់គោលដៅឲ្យអ្នកទេសចរបរទេសដែលមិនមានទិដ្ឋាការ អាចបន្តស្នាក់នៅដល់ ៤៥ ថ្ងៃ
អាជ្ញាធរទេសចរណ៍ថៃបានស្នើឲ្យពន្យារពេលគោលនយោបាយស្នាក់នៅរបស់ភ្ញៀវទេសចរបរទេសដែលមិនមានទិដ្ឋាការរយៈពេល ៤៥ ថ្ងៃរហូតដល់ដំណាច់ឆ្នាំនេះ ដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ បន្ទាប់ពីរដ្ឋាភិបាលបានដាក់ចេញគោលដៅទទួលភ្ញៀវបរទេសចំនួន ២៥ លាននាក់ក្នុងឆ្នាំ ២០២៣ នេះ ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា បន្ថែមពីលើការពន្យារទិដ្ឋាការនេះ មន្ត្រីទេសចរណ៍ថៃក៏គ្រោងនឹងបន្ថែមជើងហោះហើរផងដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរដែលចំណាយប្រាក់ច្រើនមកកាន់ប្រទេសថៃ ក្នុងគោលដៅបង្កើតប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ២.៣៨ ពាន់ពាន់លានបាត (៧២ ពាន់លានដុល្លារ) ។
ចាប់តាំងពីថ្ងៃទី១ ខែតុលាឆ្នាំមុន ពលរដ្ឋមកពីជាង ៥០ ប្រទេសដែលមានសិទ្ធិទទួលបានការលើកលែងទិដ្ឋាការត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសថៃរហូតដល់ ៤៥ ថ្ងៃ ខណៈបច្ចុប្បន្នគោលនយោបាយនេះនឹងចូលជាធរមានរហូតដល់ថ្ងៃទី៣១ ខែមីនា ។
គួរបញ្ជាក់ថា ថៃជាប្រទេសសេដ្ឋកិច្ចធំទី ២ របស់អាស៊ានដែលបានទទួលភ្ញៀវទេសចរបរទេសចំនួន ១១ លាននាក់កាលពីឆ្នាំមុន ដែលធ្វើឲ្យឧស្សាហកម្មទេសចរណ៍ថៃស្ថិតក្នុងលំដាប់នៃការងើបឡើងវិញលឿនបំផុតនៅក្នុងតំបន់ បន្ទាប់ពីជំងឺរាតត្បាតកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ VN Express
ចុចអាន ៖ សីតុណ្ហភាពនៅភាគខាងជើង វៀតណាម ចុះដល់ ០ អង្សាសេ ខណៈតំបន់ ខ្លះទៀតអាចធ្លាក់ទឹកកក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល