Connect with us

វប្បធម៌ ជំនឿ

អត្ថន័យសំណែន មាន់ស្ងោរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី កូនចៅចិនមិនអាចអាក់ខានបាន

បានផុស

នៅ

មាន់ស្ងោរ ជាសំណែនមួយប្រភេទដែលអត់មិនបាន នៅពេលសែនដូនតា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ តាមជំនឿរបស់ជនជាតិចិន គេជឿថា ការទៅសែនព្រេនមាន់ស្ងោរក្នុងឱកាសចូលឆ្នាំថ្មី គឺជាការបួងសួងសុំពរជ័យឆ្នាំថ្មីពីទេវតាឱ្យជួយថែរក្សាគ្រួសាររស់នៅជាមួយគ្នាដោយសុខសាន្ត រកស៊ីមានបាន ការងារជោគជ័យ និងសម្រេចបំណងប្រាថ្នាទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សត្វមាន់ តំណាងឱ្យការឧស្សាហ៍ព្យាយាម ព្រោះវាជាសត្វដែលងើបពីព្រលឹម ហើយការសែនព្រេនសាច់បក្សីមួយនេះ នឹងនាំឱ្យការងារ​រីក​ចម្រើន ចំណែកការធ្វើពាណិជ្ជកម្មនឹងទទួលជោគជ័យ។ លើសពីនេះ សត្វមាន់ តំណាងឱ្យភាពបរិសុទ្ធ និងទ្រព្យសម្បត្តិផងដែរ។ ដូច្នេះ​ការ​ថ្វាយ​មាន់ស្ងោរ ​ប្រៀបបានហៅ​លាភ​សំណាងចូលដល់គ្រួសារទាំងមូល។

យ៉ាងណាមិញក្រៅពីមាន់ស្ងោរ ប្រជាជនចិន ឬអ្នកជាប់សែស្រឡាយ នៅមានគ្រឿងដង្វាយផ្សេងទៀតដូចជា ទាស្ងោរ និងជ្រូកខ្វៃ។ល។ ព្រោះគេជឿថា វាជានិមិត្តរូបនៃភាពល្បីល្បាញ និងទ្រព្យសម្បត្តិហូរហៀរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ សំណែនទាំងនេះ ជាប្រពៃណីកូនចៅចិន តែងសែននៅថ្ងៃទី១ ព្រោះជឿថានាំសំណាងពិត

ចុចអាន៖ ពណ៌អពមង្គលមួយ ប្រជាជនចិនមិនប្រើដាច់ខាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៥ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៣ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្លាំងសប្បុរជនកម្ពុជា រួមចំណែករុញឱ្យលេចចេញរូបរាងផ្លូវក្រវាត់ព្រំដែនជាបណ្តើរៗ

Sokha Hotels

ព័ត៌មានពេញនិយម