Connect with us

ព័ត៌មានជាតិ

មេឃុំព្រែកក្របៅអំពាវនាវឲ្យសប្បុរសជនចូលរួមបរិច្ចាគថវិកាចាក់ដីកសាងមណ្ឌលសុខភាពថ្មី

បានផុស

នៅ

អាជ្ញាធរឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បានអំពាវនាវឲ្យសប្បុរសជនចូលរួមបរិច្ចាគជាថវិកាសម្រាប់ចាក់ដីត្រៀមសាងសង់អគារមណ្ឌលសុខភាពថ្មី ជាប្រយោជន៍បម្រើដល់វិស័យសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានឲ្យដឹងថា ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាព សុខាភិបាលឲ្យប្រសើរឡើង ជាពិសេសការពង្រឹងគុណភាពសេវាសុខភាពជូនប្រជាពលរដ្ឋផងនោះ អាជ្ញាធរឃុំបានស្នើសុំគម្រោងសាងសង់អគារមណ្ឌលសុខភាពថ្មីពីក្រសួងសុខាភិបាល ជំនួសឲ្យទីតាំងប៉ុស្តិ៍សុខភាពចាស់នៅទល់មុខវត្តពោធិសាលា ដែលមានសភាពតូចចង្អៀត និងមិនគ្រប់ស្ដង់ដារ ។

លោកមេឃុំបានបន្តថា ទីតាំងដែលបានចាក់ដីត្រៀមសាងសង់មណ្ឌលសុខភាពថ្មីនេះ គឺជាការគ្រោងទុកតាំងពីឆ្នាំ​២០១៦ មកម្ល៉េះ នៅចំណុចខាងត្បូងស្ពានអូរកណ្ដោល ស្ថិតក្នុងភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ដែលមានផ្ទៃដីទំហំ ៣០ម៉ែត្រ គុណនឹង៧០ម៉ែត្រ ដោយទីតាំងដីនេះ មានជម្រៅ ៥ម៉ែត្រ ដែលត្រូវការអាចម៍ដីប្រមាណជា ១ម៉ឺនម៉ែត្រគូប គិតជាថវិកាស្មើនឹង ៥០លានរៀលឯណោះ ទើបមានកម្ពស់ស្មើថ្នល់ ។

លោក អ៊ី កុកគង់ មេឃុំព្រែកក្របៅ បានបញ្ជាក់ថា ដោយកន្លងមកមានការចូលរួមពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមបរិច្ចាគជាថវិកាសរុបចំនួន១៦លានរៀល និង៨៥០ដុល្លារ ពោល់គឺនៅខ្វះប្រហែលជា ៣០លាន​រៀលទៀត ដូច្នេះហើយសូមឲ្យបងប្អូនសប្បុរសជនមេត្តាជួយចូលរួមផង ទោះតិច ឬច្រើនក្តី ព្រោះគម្រោងចាក់ដី សម្រាប់ ត្រៀមសាងសង់មណ្ឌលសុខភាពនេះ ត្រូវឲ្យរួចរាល់នាចុងខែមករា ឆ្នាំ២០២៣ ខណៈបច្ចុប្បន្ននេះអនុវត្តត្រឹម រយៈពេលថ្ងៃ គឺចាក់ដីបានជាង២០០ឡានហេីយ ៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១៨ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២៦ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥៥ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម