ព័ត៌មានអន្ដរជាតិ
លោកយាយ ចំណាស់ជាងគេបំផុតលើលោក ទទួលមរណភាពហើយ
លោកយាយ Lucile Randon ដែលជាដូនជីជនជាតិបារាំង និងជាបុគ្គលដែលមានវ័យចំណាស់ជាងគេលើពិភពលោក ក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness បានទទួលមរណភាពហើយក្នុងវ័យ ១១៨ ឆ្នាំ ។

លោកយាយ Randon ត្រូវបានគេស្គាល់ថា ជា Sister Andre កើតនៅឆ្នាំ ១៩០៤ ហើយលោកយាយត្រូវបាទទួលស្គាល់ថាជាមនុស្សដែលមានវ័យចំណាស់បំផុតនៅក្នុងកំណត់ត្រាពិភពលោក Guinness កាលពីខែមេសា ឆ្នាំ ២០២២ បន្ទាប់ពីលោកយាយ Kane Tanaka ជនជាតិជប៉ុនបានស្លាប់ក្នុងអាយុ ១១៩ ឆ្នាំ ។
ដំបូងឡើយ លោកយាយ Randon គឺកាន់សាសនាគ្រិស្តនិកាយប្រូតេស្តង់ ប៉ុន្តែនៅអាយុ ២៦ ឆ្នាំ លោកយាយបានប្តូរទៅកាន់និកាយកាតូលិកវិញ ខណៈក្រោយមកលោកយាយបានចូលរួមជាមួយអង្គការ Daughters of Charity ហើយក្លាយជាដូនជីនៅអាយុ ៤១ ឆ្នាំ ។

ទន្ទឹមនោះ លោកយាយ Randon ក៏បានរួចផុតពីការផ្ទុះឆ្លងកូវីដក្នុងឆ្នាំ ២០២១ កន្លងទៅផងដែរ ទោះបីជាគាត់មានអាយុចាស់ក៏ដោយ ដោយខណៈពេលនោះ លោកយាយបានបដិសេធមិនផ្ដល់សំណាក់ធ្វើតេស្តណាមួយឡើយ ៕
គួរបញ្ជាក់ថា ឯតទគ្គកម្មសម្រាប់មនុស្សចាស់បំផុតនោះគឺជាលោកយាយ Jeanne Calment ជាអ្នករស់នៅភាគខាងត្បូងប្រទេសបារាំង ដែលបានស្លាប់ក្នុងវ័យ ១២២ ឆ្នាំ កាលពីឆ្នាំ ១៩៩៧ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ដឹងទេ យន្តហោះដែលធ្លាក់នៅ នេប៉ាល់ មានអាយុកាលប៉ុន្មានឆ្នាំ?

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង