សេដ្ឋកិច្ច
កម្ពុជា ផលិតឱសថបានជាង ២០០មុខ នាំចេញទៅកាន់ ១៥ប្រទេស
កម្ពុជា បានផលិតឱសថតាមរយៈសហគ្រាសប៉េប៉េអឹមបានចំនួនជាង ២០០មុខ និងបាននាំចេញទៅកាន់ប្រទេសចំនួន ១៥ នៅអាហ្វ្រិច ដែលនិយាយភាសាបារាំង។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុន Confirel ផ្តល់បទសម្ភាសនៅក្នុងកម្មវិធី Grow under peace កម្ពុជាថ្មី។
លោកឧកញ៉ា បានឱ្យដឹងដូច្នេះថា« សព្វថ្ងៃនេះ យើងមានប្រហែល ២០០មុខ ប៉ុន្តែមិនទាន់ចប់ទេ យើងនៅតែពង្រីកថែមទៀត ហើយធំបំផុតនោះ យើងផលិតឱសថដែលចេញពីរុក្ខជាតិខ្មែរយើង ដូចជា ចេញពីញ និងប្រទាលថ្លើមឆ្កែខ្មៅជាដើម»។
លើសពីនេះទៀត សហគ្រាសប៉េប៉េអឹម នឹងពង្រីកសង្វាក់ផលិតកម្មឱសថច្រើនទៀត ដូចជា ថ្នាំដាក់ភ្នែក តេផ្កាម្រេចជួយបញ្ចេញជាតិពុលក្នុងខ្លួន និងយកទឹកញមកបន្ទំបង្កើតជីវចម្រុះជាដើម។
លោកឧកញ៉ា ហៃ លីអ៊ាង បានគូសបញ្ជាក់ថា ឱសថខ្មែរមានប្រសិទ្ធភាពមិនចាញ់ឱសថបរទេសនោះទេ ពោលគឺលោកបានរំលឹកថា ដើមឡើយខ្មែរបានប្រើប្រាស់ផលិតផលឱសថក្នុងស្រុករហូតដល់ ៧០ភាគរយ។
បើតាមលោកឧកញ៉ា ហៃ លីអ៊ាង មកដល់ពេលនេះ ប៉េប៉េអឹម បានជោគជ័យក្នុងការផលិតឱសថបំពេញតម្រូវការក្នុងស្រុកដល់គោលដៅ ដោយបានឆ្លើយតបតម្រូវការផ្នែកសុខភាពនៅក្នុងប្រទេសកម្ពុជា រហូតដល់មានលទ្ធភាពនាំចេញទៅប្រទេសក្រៅ ធ្វើឱ្យបរទេសស្គាល់ផលិតផលឱសថខ្មែរ។
លោកបន្តថា«យើងបានបង្កើតនូវការចេះដឹងក្នុងផ្នែកឱសថសាស្រ្តនេះ ដោយកន្លងមក យើងធ្លាប់តែទិញថ្នាំពីបារាំង តែឥឡូវនេះយើងមិនត្រឹមតែផលិតបានថ្នាំបារាំងសម្រាប់ប្រទេសយើង យើងថែមទាំងនាំទៅលក់នៅបារាំងថែមទៀតផង»។
ជាមួយនឹងការនាំចេញនេះ បើគិតជាទំហំទឹកប្រាក់ប្រមាណ ១០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ដែលបានចូលរួមលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។ នេះជាការបន្ថែមរបស់លោកឧកញ៉ា ហៃ លីអ៊ាង៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព២ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ