Connect with us

អាជីព

​អាជីវករខ្វៃជ្រូកលក់ថា ការកុម្ម៉ង់ទិញជ្រូកខ្វៃនារដូវចូលឆ្នាំចិនធ្លាក់ចុះ​

បានផុស

នៅ

អ្នកខ្វៃជ្រូកលក់នៅរាជធានីភ្នំពេញបានឱ្យដឹងថា នារដូវចូលឆ្នាំចិននេះការលក់ជ្រូកខ្វៃ​ហាក់មានភាពស្ងប់ស្ងាត់​ខុសពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកស្រី ធូ សុភាព ម្ចាស់ហាងជ្រូកខ្វៃចិនខ្មៅ បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣នេះថា មុនថ្ងៃ​ចូលឆ្នាំចិនជ្រូកខ្វៃលក់មិនសូវដាច់នោះទេ ​ក្នុងមួយថ្ងៃលក់ចេញបានប្រមាណតែជាង ១០ ក្បាល​ប៉ុណ្ណោះ​ ពោលគឺចាញ់​ឆ្នាំមុនលក់បានប្រមាណ ២០ ទៅ ៤០ ក្បាល​ក្នុងពេលមុនពិធីបុណ្យ​ចូល​ឆ្នាំចិនចូលមកដល់ប៉ុន្មានថ្ងៃ។

ចំពោះតម្លៃលក់ចេញ អ្នកស្រីបង្ហើបថា ឆ្នាំនេះក៏ធ្លាក់ចុះដែរ ដោយសារយើងទិញចូលមកធូរថ្លៃ ជ្រូកទម្ងន់ ១០ គីឡូ យើងលក់ចេញតម្លៃចន្លោះពី ៧០ ម៉ឺនរៀល ទៅ ៨០ ម៉ឺនរៀល។

​ដូចគ្នាដែរ អាជីវករលក់ជ្រូកខ្វៃផ្សារអូរឬស្សីជាច្រើនក៏បានបង្ហើបប្រាប់ដែរថា ​ការកុម្ម៉ង់ទិញជ្រូកខ្វៃ​នាមុនថ្ងៃចូលឆ្នាំចិន​ឆ្នាំនេះមិនសូវមានច្រើននោះទេ ​ដោយសារមិនទាន់ដល់ថ្ងៃសែនចូលឆ្នាំចិន ខណៈ​អ្នកខ្លះថា ដោយសារតែគេបញ្ជាទិញតាម​អនឡាញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម