KPT+
មកដឹងពីរបៀបរៀនកាន់តែលឿន និងឆ្លាតជាងមុន
មនុស្សមួយចំនួនមានការចងចាំមិនសូវល្អ ភ្លេចមុខភ្លេចក្រោយ ធ្វើឱ្យការរៀនសូត្ររបស់ពួកគេចាប់មិនសូវបាន ហើយរៀនក៏តាមគេមិនសូវទាន់ និងគិតមិនបានលឿន។ ទោះបីជាយ៉ាងនេះ អ្នកកុំមានអារម្មណ៍អាក្រក់ពេក និងលះបង់ងាយៗ សាកមកអនុវត្តតាមវិធីខាងក្រោមនេះសិន។

១.តស៊ូរៀនអ្វីមួយថ្មីជាគោល
ប្រហែលមនុស្សមួយចំនួនធ្លាប់មានបទពិសោធខ្លះៗហើយ នៅពេលដែលចង់រៀនអ្វីថ្មី ប៉ុន្តែ មិនដឹងថាត្រូវចាប់ផ្តើមពីចំណុចណា? ដំណោះស្រាយនោះ គឺងាយទេ អ្នកត្រូវផ្តោតអារម្មណ៍ខ្លួនឯងឱ្យបានច្រើន ហើយត្រូវសុំប្រឹក្សាយោបល់ពីមិត្តភក្តិ ឬ មនុស្សជុំវិញខ្លួន និងសិស្សពូកែ ពីវិធីសាស្ត្រដែលពួកគេធ្លាប់អនុវត្តកន្លងមក។
២.រំលឹកមេរៀនដែលរៀនរួច
កុំធ្វេសប្រហែសឱ្យសោះ ប្រសិនជាអ្នកមិនពូកែចាំ ឬ រៀនខ្សោយ អ្នកមិនគួររំលងវិធីមួយនេះទេ។ រៀនជាមួយគ្រូមិនគ្រប់គ្រាន់ឡើយ ដូច្នេះ អ្នកត្រូវព្យាយាមរំលឹកមេរៀនដោយខ្លួនឯងនៅផ្ទះ ឬ នៅពេលទំនេរ ដើម្បីឱ្យខ្លួនឯងឆាប់ចាំបាន និងយល់ពីខ្លឹមសារមេរៀនបន្ថែមទៀត។ ប្រសិនជាអ្នកមិនធ្វើស្វ័យសិក្សាដោយខ្លួនឯងទេ ច្បាស់ណាស់ អ្នកមិនអាចរៀនពូកែបានឡើយ។

៣.មើលមេរៀនមុនចូលក្នុងថ្នាក់រៀន
សិក្សាក្នុងកម្រិតណាក៏ដូចគ្នាដែរ ប្រសិនជាអ្នកសិក្សាមិនរំលឹកមេរៀនមុនគ្រូទេ អ្នកច្បាស់ជាពិបាកយល់ពីខ្លឹមសារមេរៀនណាស់។ ចំណុចនេះ ចង់ប្រាប់អ្នកថា អ្នកគួរសាកល្បងអានមេរៀន មុនគ្រូបង្រៀន នៅពេលដល់ចំណុចណាដែលមិនយល់អត្ថន័យអ្វីមួយ គឺអាចសួរគ្រូផ្ទាល់បានតែម្តង។ វិធីសាស្រ្តនេះ អាចធ្វើឱ្យអ្នករៀនបានរហ័សជាងមុន។
៤.បង្កើតសំណួរដោយខ្លួនឯង
អ្នកត្រូវរៀនចេះបង្កើតសំណួរ និងមានចម្ងល់ឱ្យច្រើនបំផុត មិនថាក្នុងអត្ថន័យខ្លឹមសារមេរៀន ឬ អ្វីនោះទេ។ ចេះឆ្ងល់ ហ៊ានសួរ ប្រាកដជាធ្វើឱ្យចំណេះដឹងរបស់អ្នកមានភាពទូលំទូលាយជាងមុន ទទួលបានចំណេះដឹងកាន់តែជ្រៅជ្រះបន្ថែមទៀត។ ភាពក្លាហាននេះ មិនត្រឹមតែជួយឱ្យមានចំណេះដឹងទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជួយឱ្យអ្នកសិក្សាមានភាពក្លាហានសម្រាប់ជីវិតប្រចាំថ្ងៃផងដែរ។

៥.ប្រើប្រាស់ខួរក្បាលឌីជីថល
តើអ្នកដឹងទេ ក្រៅពីខួរក្បាលមនុស្ស គឺមានខួរក្បាលមួយទៀតដែលយើងអាចហៅបាន នោះគឺ ខួរក្បាលឌីជីថល។ ខួរក្បាល ឌីជីថល គឺជាកន្លែងដែលយើងអាចកត់ត្រា និងផ្ទុកឯកសារបាន ដែលគេនិយមប្រើក្នុងសម័យបច្ចេកវិទ្យានេះតែម្តង។ ឧបករណ៍ Digital Brain មានដូចជា Airtable, Apple Notes, Evernote, Google Keep និងPocket។ អ្នកអាចពិនិត្យមើលព័ត៌មាននេះនៅលើទូរសព្ទ ថេប្លេត ឬកុំព្យូទ័រយួរដៃរបស់អ្នកបានយ៉ាងងាយស្រួល និងរហ័ស។

មនុស្សទូទៅតែងតែគិតខ្លួនឯងថា “មិនថាខំហាត់ ឬកែប្រែយ៉ាងណាក៏នៅតែរៀនមិនបានល្អដែរ”។ នេះគឺជាគំនិតមួយដែលអ្នកតែងតែគិត ដូច្នេះ អ្នកគួរផ្លាស់ប្តូរគំនិតនេះឡើងវិញ រួចព្យាយាមរកវិធីសាស្ត្រណាដែលរៀនប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ការរៀនសូត្រពិតជាមានសារសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ការរៀនសូត្រក៏គ្មានអាយុ និងដែនកំណត់បញ្ចប់ដែរ។ ដូច្នេះ អ្នកសិក្សា គួរយកចិត្តទុកដាក់រៀនសូត្រឱ្យបានល្អ ដើម្បីឱ្យជីវិតមានភាពល្អប្រសើរ ជោគជ័យក្នុងជីវិត៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់