ព័ត៌មានជាតិ
សម្តេច ទៀ បាញ់ ៖ ខេត្តកោះកុង ជាខេត្តចុងក្រោយគេ ដែលត្រូវបានរំដោះចេញពីភ្លើងសង្រ្គាមសម័យ ប៉ុល ពត
ខេត្តកោះកុង គឺជាខេត្តចុងក្រោយគេបង្អស់នៃប្រទេសកម្ពុជា ដែលត្រូវបានរំដោះចេញពីភ្លើងសង្រ្គាមសម័យ ប៉ុល ពិត ឆ្នាំ ១៩៧៩។ នេះបើតាមការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ក្រៅពីខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ដែលបានវាយរំដោះពីសម័យឃោរឃៅ ប៉ុល ពត ខេត្តកោះកុងជាខេត្តមួយនៃភាគនីរតិបានរំដោះ និងស្តារសង្គមឡើងវិញចុងក្រោយគេ ដោយមានឥស្សរជនសំខាន់ៗដឹកនាំបំផុសចលនារួមគ្នាប្រឆាំងនឹងរបប ប៉ុល ពត ដែលកាប់សម្លាប់ជាតិសាសន៍ឯង។

ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ នៅបរិវេណសួនច្បារមុខ រដ្ឋបាលខេត្តកោះកុង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកោះកុង លើកឡើងថា យើងមិនអាចបំភ្លេចបានឡើយនូវគុណបំណាច់ចំពោះវីរៈយុទ្ធជន-យុទ្ធនារី និងអ្នកស្នេហាជាតិជំនាន់មុន ដែលបានពលីកម្មគ្រប់បែបយ៉ាង ដើម្បីសង្រ្គោះជាតិមាតុភូមិឱ្យរស់រានមានជីវិតរហូតដល់សព្វថ្ងៃនេះ។

សម្តេចពិជ័យសេនា បានពោលទៀតថា យើងមិនត្រូវភ្លេចគុណ ៧ មករា ១៩៧៩នោះទេ ព្រោះ ៧ មករា នេះជាជីវិតទី ២របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយមានតែក្រុមប្រឆាំងនោះទេ ដែលក្បត់ និងមិនចងចាំគុណបុណ្យ ៧ មករា ដឹកនាំរំដោះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

រយៈពេល ៤៤ឆ្នាំបានកន្លងទៅហើយនោះក៏ពិតមែន តែនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលមានអត្ថន័យដ៏ធំធេង សម្រាប់ប្រជាជាតិខ្មែរគ្រប់ជំនាន់ ក៏ដូចមនុស្សជាតិដែលស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោក។ សម្តេចពិជ័យសេនា ពន្យល់ដែរថា រយៈពេល ៤៤ឆ្នាំនេះ អ្វីៗត្រូវបានផ្លាស់ប្តូរដោយមិននឹកស្មានដល់ ក្រោយពីកម្ពុជាត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីទៅហើយនោះ បានប្រឹងងើបឈរឡើងវិញ និងបានកំពុងបោះជំហានយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាព ប្រជាធិប តេយ្យ សហប្រតិបត្តិការ និង អភិវឌ្ឍន៍។

តបតាមរបាយការណ៍អានដោយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្រោយការរំដោះភ្លើងសង្រ្គាមរហូតដល់បច្ចុប្បន្ន ខេត្តកោះកុង ត្បិតឆ្ងាយដាច់ស្រយោលគេបន្តិចមែន ក៏ប៉ុន្តែល្បឿននៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គឺទទួលបានឆ្លើយតបទៅតាមសំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជជន ក្នុងខេត្តកោះកុងទាំងមូល ។

លោកស្រីអភិបាលខេត្តកោះកុង រំលេចដែរថា ខេត្តកោះកុង កំពុងផ្តល់ការចាប់អារម្មណ៍ជាខ្លាំងសម្រាប់អភិវឌ្ឍន៍ និងវិនិយោគទុនពីវិស័យឯកជនតូចធំគ្រប់ប្រភេទ រួមមាន៖ វិស័យឧស្សហកម្ម ទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម កំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស។

លោកស្រី មិថុនា ភូថង នៅតែចងចាំថា ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ៧ មករា ឆ្នាំ ២០២៣នេះ គឺជាខួបលើកទី ៤៤ឆ្នាំ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់ ប៉ុល ពត ហើយសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុត បានទាន់ ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ខេត្តកោះកុងជាខេត្តចុងក្រោយ ដែលយើងបានស្តារ និងបានរំដោះ ជាខេត្តមួយដែលបានចាត់ទុកថា ខ្ទេចខ្ទាំខ្លាំងក្លាមែនទែន តាំងពីសង្គ្រាម ៥ឆ្នាំ ហើយបន្តបន្ទាប់មកទៀត គឺរហូតដល់ ៣ ឆ្នាំ ៨ខែ ២០ថ្ងៃនោះ នាំឱ្យខេត្តកោះកុងខ្ទេចខ្ទាំទាំងអស់»៕
អត្តបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ