ជីវិតកម្សាន្ដ
មកដឹងបន្ថែមពី Bianca Censori ភរិយាថ្មីរបស់ Kanye West
នាង Bianca Censori ភរិយាថ្មីរបស់ Kanye West ជានារីដ៏អាថ៌កំបាំងមួយរូបមិនសូវចេញមុខក្នុងសង្គមឡើយ សូម្បីតែក្នុងបណ្ដាញសង្គមក៏ពិបាករកគណនីនាងផងដែរ ប៉ុន្តែទោះជាយ៉ាងណា អាថ៌កំបាំងនោះនៅតែមានការបែកធ្លាយ ហើយខាងក្រោមនេះជាព័ត៌មានខ្លះៗដែលគេស៊ើបដឹងពី Bianca Censori ៖
១. Bianca Censori ធ្វើការនៅក្រុមហ៊ុនម៉ាកយីហោ Yeezy
បច្ចុប្បន្ននាងមានតំណែងជាប្រធានស្ថាបត្យកម្មនៅក្រុមហ៊ុនម៉ាកយីហោស្បែកជើង Yeezy ហើយនាងធ្វើការនៅទីនោះតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ។
២. ធ្លាប់ធ្វើជាអ្នកច្នៃម៉ូដគ្រឿងអលង្ការ
Bianca ជាម្ចាស់ប្រេនគ្រឿងអលង្ការ Nylons ពីឆ្នាំ ២០១៣ ដល់ ២០១៧ ។ ការរកស៊ីខ្នាតតូចរបស់នាងដុះលូតលាស់សន្សឹមៗតែរីកចម្រើនជារៀងរាល់ថ្ងៃ ។
៣. នាងបញ្ចប់ការសិក្សានៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី
យោងតាមវេបសាយ LinkedIn របស់ Bianca បានឲ្យដឹងថា ភរិយាថ្មីរបស់ Kanye West ទទួលបរិញ្ញាបត្រ និងអនុបណ្ឌិតស្ថាបត្យកម្មពីសាកលវិទ្យាល័យ Melbourne នៅប្រទេសអូស្ត្រាលី ។
៤. Bianca ធ្លាប់ព្យួរការសិក្សាមួយឆ្នាំ
នាងព្យួរការសិក្សាមួយឆ្នាំក្នុងឆ្នាំ ២០១៤ ដើម្បីស្វែងរកអនាគតច្បាស់លាស់ ។ ពេលនោះនាងផ្ដោតសំខាន់លើការរកស៊ីពេញមួយឆ្នាំ ក្រោយមកទើបត្រឡប់ទៅសាកលវិទ្យាល័យវិញ ។
៥. Bianca ជាមិត្តភក្ដិ Gadir Rajab
Gadir Rajab គឺជាអ្នករចនាម៉ូដ អ្នកថតរូប និងនាយកច្នៃប្រឌិត ។ យោងតាមកិច្ចសម្ភាសន៍ជាមួយ Vogues ក្នុងខែមិថុនា ឆ្នាំ ២០២២ បានឲ្យដឹងថា អ្នកទាំងពីរធំដឹងក្ដីនៅទីក្រុង Melbourne ដូចគ្នា ។
៦. នាងឆ្លាស់ការរស់នៅក្នុងទីក្រុង Los Angeles និង Melbourne
Bianca ប្រាប់ Vogue ថា នាងចំណាយពេលវេលានៅក្នុងទីក្រុងទាំងពីរ ព្រោះវាមានឥទ្ធិពល និងផ្ដល់ផលប្រយោជន៍ដល់អាជីពរបស់នាង ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ ស្ងាត់ៗ Kanye West រៀបការជាមួយនារីថ្មីចោល Kim
ចុចអាន ៖ ប្រពន្ធថ្មី Kanye សង្ស័យថាជាជនទីបី តាំងពី Kim មិនទាន់លែងលះ
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច