សុខភាព
ហើមសួតស្រួចស្រាវ ជាហានិភ័យខ្ពស់ដល់អាយុជីវិត!
អ្នកជំងឺដែលមានរោគសញ្ញានៃការហើមសួតស្រួចស្រាវ តែងចូលមកផ្នែកសង្គ្រោះបន្ទាន់ជាញឹកញាប់ ដែលជាប្រភេទរោគសញ្ញាមួយធ្ងន់ធ្ងរអាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន។ ដូច្នេះការធ្វើរោគវិនិច្ឆ័យ ត្រូវធ្វើឲ្យបានឆាប់រហ័ស និងការព្យាបាលឲ្យមានប្រសិទ្ធភាពខ្ពស់។
ការហើមសួតស្រួចស្រាវ (ភាសាខ្មែរយើងជាទូទៅនិយាយថា ទឹកចូលសួត) គឺការមានដក់ទឹកនៅក្នុងសាច់សួតយើងដែលអាចកើតឡើងសន្សឹមៗ ឬកើតឡើងយ៉ាងគំហុកតែម្តង។
១) មូលហេតុ
ក. ហើមសួតស្រួចស្រាវបណ្តាលមកពីបេះដូង (Œdème pulmonaire cardiogénique ou hémodynamique) ដែលបណ្តាលឲ្យសម្ពាធឈាមក្នុងអាក់ទែពុលម៉ូណែឡើងខ្ពស់ ហើយឲ្យទឹកប្លាស្មាចេញពីសរសៃឈាមចូលក្នុងសាច់សួត។ ដែលមានមូលហេតុដូចជា
– បេះដូងយើងកង្វះសមត្ថភាពរុញច្រានឈាមចេញពីបេះដូង (បេះដូងខាងឆ្វេង)
– បេះដូងយើងមានវិបត្តិចង្វាក់បេះដូង
– បេះដូងយើងមានជំងឺប្រឺសបេះដូង
– សម្ពាធឈាមឡើងខ្ពស់ភ្លាមៗ
ខ. ហើមសួតស្រួចស្រាវបណ្តាលមកពីដាច់ស្រទាប់ ដែលខណ្ឌសរសៃឈាម និងសាច់សួត (Œdème pulmonaire lésionnel) ហើយបណ្តាលឲ្យទឹកប្លាស្មាចេញពីសរសៃឈាមចូលទៅក្នុងសាច់សួត។ ដែលមូលហេតុបណ្តាលមកពី
– ជំងឺសួតដែលបណ្តាលមកពីពពួកបាក់តេរី ឬវីរុស
– ការបង្ករោគដោយជំងឺផ្សេងៗ ហើយបណ្តាលឲ្យសុក (Choc septique)
– ការហឺតចូលសួតនូវឧស្ម័ន ដែលមានជាតិពុល (Inhalation de gaz toxique)
– ការហៀរទឹកក្រពះចូលសួត (inhalation du liquide gastrique)
– ការប៉ះទង្គិចទៅលើសួតដោយមូលហេតុផ្សេងៗ
២) រោគសញ្ញា
– ហត់ដង្ហក់ចាប់ផ្តើមឡើងភ្លាមៗជាពិសេសនៅពេលយប់
– មុនការហត់ដង្ហក់ ចាប់ផ្តើមឡើងដោយរមាស់ក ក្អកខ្លាំងជាប់គ្នាអត់មានស្លេះ ហើយប្រហែល ២ ឬ ៣នាទី ក្រោយមកមានស្លេះ មានពពុះសៗ ជួនកាលមានលាយឈាមប្រាៗទៀតផង
– មានលឺសំឡេងខ្សាវៗនៅក្នុងករបស់អ្នកជំងឺ (grésillement laryngé)
– អ្នកជំងឺឡេះឡះខ្លាំង បែកញើសត្រជាក់ ស្វាយបបូរមាត់ និងចុងដៃចុងជើង
– រោគសញ្ញាធ្ងន់ធ្ងរ
• ចង្វាក់ដង្ហើមខ្សោយហើយយឺត
• ឡើងស្វាយ ឬ ឡើងខ្ជឹងពេញខ្លួន
• អ្នកជំងឺមិនអាចនិយាយបាន ស្មារតីថយចុះ ឡេះឡះ
• សម្ពាធឈាមស៊ីស្តូលិចតិចជាង ១១០មីលីម៉ែត្របារ៉តរហូតដល់សុក
• ការប្រែប្រួលរោគសញ្ញាគ្លីនិកលឿន
៣) មធ្យោបាយការពារ
– ចំពោះអ្នកដែលមានជំងឺបេះដូង ដើម្បីបន្ថយហានិភ័យនៃការហើមសួត ត្រូវតមប្រៃ រក្សាលំនឹងសម្ពាធឈាម ព្យាបាលឲ្យបានឆាប់រហ័សរាល់មូលហេតុ ដែលធ្វើឲ្យជំងឺបេះដូងវិវត្តទៅជាធ្ងន់ធ្ងរ
– ត្រូវមានអនាម័យល្អក្នុងការរស់នៅ
• មិនពិសាបារី មិនពិសាគ្រឿងស្រវឹង ឬពិសាតិចតួច តាមដានទម្ងន់ខ្លួនឯង កម្រិតបរិមាណស្ករ និងខ្លាញ់ដែលបរិភោគប្រចាំថ្ងៃ
• ហាត់កីឡា ឬហាត់ប្រាណយ៉ាងតិចឲ្យបានម្តងក្នុងមួយសប្តាហ៍
“ប្រសិនបើមានរោគសញ្ញាដូចបានជម្រាបជូនខាងលើ និងដើម្បីបន្ថយហានិភ័យអាយុជីវិតនៃការហើមសួតស្រួចស្រាវ សូមអស់លោកអ្នកមកជួបពិគ្រោះ និងធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានការព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាជំងឺស្ទះពោះវៀន!
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម២០ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា៥ នាទីutes ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?