Connect with us

ព័ត៌មានជាតិ

ក្រុមការងារចុះជួយមូលដ្ឋានស្រុកបូទុមសាគរ ជំរុញពលរដ្ឋទៅបោះឆ្នោត ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ

បានផុស

នៅ

កោះកុង ៖ លោក មាស ប៊ុន​ឡី អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​បូ​ទុម​សាគរ បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្រឡាញ់​សន្តិភាព និង​ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃ​នេះ ត្រូវ​ចូលរួម​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍​ឯក មាស ប៊ុន​ឡី អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួង​ការពារ​ជាតិ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បូ​ទុម​សាគរ លើកឡើង​នៅ​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០២៣ នេះ​ថា ប្រទេស​កម្ពុជា មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​ជឿន​លឿន​រីកចម្រើន​ស្ទើរតែ​គ្រប់​វិស័យ​រហូត​មក​ដល់​ពេលនេះ គឺ​បាន​មកពី​គុណបំណាច់​រំដោះ​ភ្លើង​សង្គ្រាម ៧ មករា ១៩៧៩ ដែល​ដឹកនាំ​ដោយ​ផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ចំណុច​នេះ ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ៤៤ នៃ​ទិវា​ជ័យជម្នះ ៧ មករា ១៩៧៩ លោក​ឧត្ដមសេនីយ៍​ឯក មាស ប៊ុន​ឡី ក៏​ស្នើ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​បូ​ទុម​សាគរ​គ្រប់រូប គប្បី​រួបរួម​គ្នា​ការពារ​ថែរក្សា​សុខ​សន្តិភាព និង​សាមគ្គី​ផ្ទៃក្នុង ដែល​កំពុង​មាន​សព្វថ្ងៃ​កុំ​ឲ្យ​បាត់បង់​ឲ្យ​សោះ ប្រសិនបើ​គ្មាន​សន្តិភាព​ទេ​នោះ គឺ​គ្មាន​ការ​អភិវឌ្ឍ​នោះ​ឡើយ។

លោក​អនុ​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ស្រុក​បូ​ទុម​សាគរ បន្ថែម​ថា ពលរដ្ឋ​កុំ​ជឿ​ឲ្យ​សោះ​តាម​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​និយម​នៅ​ក្រៅ​ប្រទេស​ដែល​ប៉ុនប៉ង​ចង់​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​កើត​ចេញ​ពី​ការ​បោះឆ្នោត​គ្រប់​រូបភាព។ ដូច្នេះ​យើង​រួមគ្នា​ទៅ​បោះឆ្នោត​ការពារ​ថែរក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​ដែល​កំពុង​កើតមាន​បច្ចុប្បន្ន​ឲ្យ​គង់វង្ស​ទៅ​អនាគត តាមរយៈ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ ២០២៣ ខាងមុខ​កុំបី​ខាន។

តប​នឹង​ការ​លើក​ឡើង​របស់​លោក​ឧត្ដមសេនីយ៍​ឯក មាស ប៊ុន​ឡី គឺ លោក ក្រូច បូរី​សីហា អភិបាល​ស្រុក​បូ​ទុម​សាគរ ប្ដេជ្ញា​ចិត្ត​បំផុស​ចលនា​ដល់​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​នា​ពេល​ខាង​មុខ​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ការពារ​ថែរក្សា​សន្តិភាព ព្រមទាំង​ការ​អភិវឌ្ឍ​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី គ្មាន​នរណា​អាច​មក​ប្រៀបផ្ទឹម​បាន​នោះ​ឡើយ។

លោក​អភិបាល​ស្រុក​បូ​ទុម​សាគរ បន្ថែម​ទៀត​ថា ស្មារតី​ថ្ងៃ​រំដោះ​ជាតិ ៧ មករា ស្ថិត​នៅ​ក្នុង​ក្រអៅ​បេះដូង​ពលរដ្ឋ​ខ្មែរ​គ្រប់រូប និង​ជា​និមិត្តរូប នៃ​សាមគ្គី​ជាតិ ក៏ដូចជា​មហា​គ្រួសារ​ខ្មែរ​ស្ថិតនៅ​ជា​អមត​ក្រោម​ម្លប់​សុខ​សន្តិភាព​ជានិច្ច​និរន្ត។ របប​ដ៏​ឃោរឃៅ​យង់ឃ្នង ប៉ុល ពត ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ស្លូតត្រង់​អស់​រាប់​លាន​នាក់ ហើយ​ប្រទេសជាតិ​ទាំងមូល​បាន​រង​វិនាស​អន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។

ជាក់ស្ដែង អាជ្ញាធរ​ស្រុក មន្ត្រីរាជការ និង​ពលរដ្ឋ​ស្រុក​បូ​ទុម​សាគរ សន្យា​ថា នឹង​គាំទ្រ សម្ដេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្ដម ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ទៅ​អនាគត៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទីutes មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម