ព័ត៌មានជាតិ
ខុសពីគូស្នេហ៍ជាច្រើន ឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយា រៀបការនឹងគ្នាពេលកំពុងរៀន«ថ្នាក់បណ្ឌិត»
ការមានស្នេហារហូតឈានទៅដល់ការដឹកដៃគ្នាចូលរោងការបង្កើតគ្រួសារ គឺជារឿងធម្មតាទូទៅរបស់ប្រជាពលរដ្ឋកម្ពុជា។ ប៉ុន្តែ រឿងដែលមិនធម្មតា និងកម្របានជួបនោះ គឺការរៀបការនឹងគ្នាក្នុងពេលដែលកំពុងរៀនយកសញ្ញាបត្របណ្ឌិតក្នុងពេលតែមួយដូចគ្នា។ រឿងនេះ គឺកើតមានចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលត្រូវបានគេកោតសរសើរស្ទើរគ្រប់ៗគ្នាថា ជាគូស្វាមី ភរិយាគំរូមួយនៅក្នុងប្រទេសកម្ពុជា។
សៀវភៅ«កូនប្រុសច្បងដ៏មានឥទ្ធិពល»របស់អ្នកនិពន្ធ ពៅ សុខ បានលាត្រដាងពីជីវិតស្នេហា និងអាពាហ៍ពិពាហ៍របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នីថា អ្នកទាំង ២បានស្គាល់ និងចាប់ចិត្តប្រតិព័ន្ធនឹងគ្នាតាំងពីនៅរៀនវិទ្យាល័យព្រះស៊ីសុវត្ថិមកម្លេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងឲ្យដឹងថា កាលណោះ ឯកឧត្តម ហ៊ុន ម៉ាណែត ទើបតែមានអាយុ១៦ឆ្នាំ ហើយលោកជំទាវ ពេជ ចន្ទមុន្នី ទើបមានអាយុតែ១៤ ទៅ១៥ឆ្នាំតែប៉ុណ្ណឹង។ ដោយក្តីស្រឡាញ់ នៅពេលនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បានស្នើសុំសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាម្តាយឲ្យស្តីដណ្តឹងលោកជំទាវ ពេជ ចន្ទមុន្នីឲ្យខ្លួន។ ប៉ុន្តែ ត្រូវបានសម្តេច ប៊ុន រ៉ានី តបវិញដោយឲ្យឯកឧត្តម ហ៊ុន ម៉ាណែត គិតតែពីរឿងសិក្សាបានហើយ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកត្រង់ចំណុចនេះថា៖«គេធ្លាប់លួចខ្សឹបប្រាប់ទៅម្តាយថាឲ្យដណ្តឹងកូននេះទុកឲ្យគេ ប៉ុន្តែ ម្តាយឆ្លើយតបថា គិតពីរៀនសូត្រ មិនទាន់គិតពីបញ្ហាគ្រួសារទេ។ កន្លងហើយ ក៏ស្ងាត់ទៅ មិននឹកស្មានថា និស្ស័យរបស់ពួកគេបានទៅជួបគ្នានៅឯសហរដ្ឋអាមេរិក។ គឺកូនស្រី(ពេជ ចន្ទមុន្នី) ក៏បានទៅសិក្សានៅសហរដ្ឋអាមេរិកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក សុខភាពសាធារណៈជាមួយនឹងម៉ាណែត ដែលទៅរៀននៅ West Point បន្ទាប់ទៅ ក៏រៀននៅសាកលវិទ្យាល័យញូវយ៉ក»។
បន្ទាប់ពីរៀនចប់នៅអាមេរិក ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ក៏បានទៅរៀនតយកសញ្ញាបត្របណ្ឌិតនៅចក្រភពអង់គ្លេស ដោយឯកឧត្តម ហ៊ុន ម៉ាណែត រៀនយកបណ្ឌិតវិទ្យាសាស្រ្តនយោបាយ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ខណៈលោកជំទាវ ពេជ ចន្ទមុន្នី រៀនយកបណ្ឌិតផ្នែកសុខភាពសាធារណៈ។ គឺក្នុងអំឡុងពេលនោះហើយ ដែលក្រុមគ្រួសារទាំងសងខាង បានសម្រេចរៀបចំផ្សំផ្គុំឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានរៀបការនឹងគ្នាតាមសំណូមពររបស់អ្នកទាំង២។
ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានរៀបអាពាហ៍ពិពាហ៍នឹងគ្នានៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០០៦។ មកដល់បច្ចុប្បន្ននេះ ចំណងអាពាហ៍ពិពាហ៍នេះ ទទួលបានចំណងដៃកូនស្រី២នាក់ និងកូនប្រុសម្នាក់។ ជាការកត់សម្គាល់ កូនប្រុសរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី គឺទំនងជាមានអត្តចរិត និងចំណង់ចំណូលចិត្តដូចឯកឧត្តម ហ៊ុន ម៉ាណែតកាលពីនៅកុមារភាពណាស់ ដោយរូបគេចូលចិត្តឯកសណ្ឋានជាកងទ័ព៕
ដោយ៖ វណ្ណ សុគន្ធា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា