Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង៖ ការសាងសង់ព្រលានយន្តហោះនៅកោះរ៉ុងមានការលំបាក និងចំណាយខ្ពស់ជាងលើគោកពី ២ ទៅ៣ដង

បានផុស

នៅ

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍន៍ កោះរ៉ុង មានប្រសាសន៍ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង ខេត្តព្រះសីហនុនៅលើកោះមានការលំបាក និងចំណាយខ្ពស់ជាងការសាងសង់នៅលើគោកធម្មតា ពី ២ ទៅ៣ដង ដោយសារបញ្ហាដឹកជញ្ជូន។

អ្នកឧកញ៉ាលើកឡើងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាទទួលស្គាល់តាមផែនការមេសម្រាប់ការសាងសង់ប្រលានអន្តរជាតិលំដាប់ 4C កោះរ៉ុង នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង ចំណាយ ៣០០ លានដុល្លារ ទទួលបានការជំរុញ និងគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាស្របទៅនឹងគោលនយោបាយសន្តិភាព និងការអភិវឌ្ឍរបស់សម្តេច។

ព្រលានយន្តហោះអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងនេះ គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខ ដោយត្រូវចំណាយពេលវេលា៥ឆ្នាំ។ អ្នកឧកញ៉ា គិត ម៉េង ប្ដេជ្ញាថានឹងសាងសង់ព្រលាននេះឱ្យសម្រេចបានរួចរាល់តាមផែនការមេ។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា អាកាសយានដ្ឋានដែលបំរុងនឹងធ្វើការសាងសង់លើកោះរ៉ុងនេះ ជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគ ដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។

បើតាមលោក ម៉ៅ ហាវណ្ណាល់ គម្រោងអភិវឌ្ឍនេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួម សម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ស្រដៀងគ្នា នឹងការវិនិយោគរបស់ក្រុមហ៊ុនយ៉ូញៀន (UDG) នៅតំបន់តារាសាគរដែរ (ការវិនិយោគឯកជន ១០០% សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង)។

ម្យ៉ាងវិញទៀត គម្រោងនេះក៏មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ ផែនការគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមរំឭកថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានបោះទុនធ្វើការ​វិនិយោគនូវទឹកប្រាក់រាប់សិបលានដុល្លារនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រួមមាន ផ្លូវក្រួសក្រហម ផ្លូវបេតុង សណ្ឋាគារលំដាប់ផ្កាយ ខ្សែកាប្លីអគ្គិសនីក្រោមបាតសមុទ្រ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣៦ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម