ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី៖ ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គម តែដើម្បីអភិវឌ្ឍបុគ្គលម្នាក់ៗឱ្យកាន់តែរឹងមាំ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)បានមានប្រសាសន៍ថា ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែជាប្រយោជន៍ដល់សង្គមប៉ុណ្ណោះទេ តែដើម្បីអភិវឌ្ឍស្មារតី ចំណេះ និងជំនាញរបស់បុគ្គលម្នាក់ៗឱ្យកាន់តែរឹងមាំផងដែរ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យវិទ្យាស្រ្តសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា ការចូលរួមរស់ជាមួគ្រួសារ ស.ស.យ.ក ប្អូនៗនិស្សិតនឹងទទួលបាននូវភាពចំណេញជាច្រើន ក្នុងនោះរួមមានការចូលរួមការងារស្ម័គ្រចិត្តគឺជាឱកាសនៃការតេស្ដសមត្ថភាពខ្លួនឯង ការបណ្តុះភាពជាអ្នកដឹកនាំ និងការបង្ហាញភាពជាគំរូ។

ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តទៀតថា ការចូលរួមការងារស្ម័គ្រចិត្តមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់សង្គមប៉ុណ្ណោះទេ តែដើម្បីអភិវឌ្ឍស្មារតី ចំណេះ ជំនាញរបស់បុគ្គលរៀងៗខ្លួនម្នាក់ៗផងដែរ។ ឯកឧត្ដមបានពន្យល់បន្ថែមថា អំឡុងពេលបំពេញការងារស្ម័គ្រចិត្ត បុគ្គលម្នាក់ៗអាចសិក្សាអំពីកម្រិតនៃការអត់ធ្មត់ តស៊ូ របស់ខ្លួនដោយសារការងារស្ម័គ្រចិត្តទាមទារការតាំងចិត្ត ការលះបង់ខ្ពស់ទាំងស្មារតី និងកម្លាំងដើម្បីសម្រេចគោលដៅណាមួយ។ ទន្ទឹមនេះ អ្នកស្ម័គ្រចិត្តទាំងអស់អាចដកស្រង់ពិសោធន៍ និងអនុវត្តជាក់ស្តែងលើការងារទំនាក់ទំនង សម្របសម្រួល និងការសម្រេចចិត្ត ដែលសុទ្ធតែជាធាតុសំខាន់ក្នុងការបណ្តុះ និងសម្រួចភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯងផ្ទាល់។ ឯកឧត្ដម ហ៊ុន ម៉ានី បានបន្ថែមទៀតថា លើសពីនោះទៀតសោត ការចូលរួមរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ក៏នឹងក្លាយជាភាពជាគំរូដល់យុវជនដទៃទៀតឱ្យបន្តស្មារតី និងសកម្មភាពវិជ្ជមានដែលជះឥទ្ធិពលទៅលើសង្គម និងប្រទេសជាតិ ។

លោកសាស្រ្តាចារ្យ សាផុន វឌ្ឍន: សាកលវិទ្យាធិការនៃសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាសមាជិកគណ:ដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ឯកឧត្ដម ហ៊ុន ម៉ានី លើកិច្ចការលើកកម្ពស់សមត្ថភាពយុវជនក្នុងការងារមនុស្សធម៌ និងសង្គម។

លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា «តាមរយៈវត្តមាន និងបេសកកម្មរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សានៃ ស ស យ ក យុវជនជានិស្សិតនៃសាកលវិទ្យាល័យ បានទទួលឱកាសជាច្រើនបន្ថែមដែលអនុញ្ញាតឱ្យពួកគេអាចចូលរួមដើម្បីសង្គម ជាពិសេសក្នុងដំណាក់កាលកូវីដ១៩ មិនថាការស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក. និងការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ»៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត