Connect with us

ព័ត៌មានជាតិ

សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ជា​ការងារ​អាទិភាព​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្ពស់

បានផុស

នៅ

ភ្នំពេញ​ ៖ សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ជា​ការងារ​អាទិភាព​មួយ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ផ្ដោត​ការ​យកចិត្តទុកដាក់​ខ្ពស់ ព្រោះថា តាមរយៈ​កត្តា​ប្រជាសាស្ត្រ ការ​វិនិយោគ កំណើន​ភ្ញៀវ​ទេសចរណ៍ និង​ការកើនឡើង​នូវ​ចំណូល​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ បានធ្វើ​ឱ្យមាន​តម្រូវការ​ផ្នែក​ស្បៀងអាហារ​មានការ​កើនឡើង និង​កាន់តែ​សម្បូរបែប ដែល​ទាមទារ​បង្កើន​ការគ្រប់គ្រង​គុណភាព​សុវត្ថិ​ភាណ​ឱ្យបាន​ជាប់​ជាប្រចាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​លើកឡើង​របស់លោក​ហួត ហៃ អភិ​បា​រង​រាជធានី​ភ្នំពេញ ខណៈ​លោក​អញ្ជើញ​តំណាងអោយ​លោក​ឃួ​ង ស្រេង​អភិបាល រាជធានី​ភ្នំពេញ ក្នុង​ពិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សុវត្ថិភាព​ម្ហូបអាហារ សារាចរ​ស្តីពី​ការគ្រប់គ្រង​គុណភាព និង​វិធានការ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​ចំណីអាហារ ដែល​មានប្រើ​សារជាតិ​គីមី និង​សារាចរ​ណែនាំ ស្តីពី​ការពង្រឹង​សុវត្ថិភាព​ចំណីអាហារ​នៅតាម​មូលដ្ឋាន​អាជីវកម្ម ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ នា​រសៀល​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០២៣ នៅ​អគារ​ដឺ​ហ្រេ្គ​ន​ធឺ​រេស ផ្លូវ​លេខ​២៨៣ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក​។

លោក​ហួត ហៃ លើកឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ពង្រឹង​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​ដែល​ធានាបាន​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​អ្នក​បរិភោគ​។

លោ​កបន្តថា កម្មវិធី​ខាងលើ​នេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំង ក្នុងការ​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ ជូន​ដល់ អង្គការ​-​សមាគម វិស័យ​ឯកជន និង​ម្ចាស់​សហគ្រាស អាជីវកម្ម សេវាកម្ម​ជា​ដៃគូ ដើម្បី​រួមគ្នា​លើកកម្ពស់​អាហារូបត្ថម្ភ គុណភាព​ចំណីអាហារ និង​សេវាកម្ម នៅតាម មូលដ្ឋាន​អាជីវកម្ម​វិស័យ​ទេសចរណ៍ ក្នុង​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ថែមទៀត​ខណៈ​ដែរ​  តម្រូវការ​ម្ហូបអាហារ​បាន​កើនឡើង​ខ្ពស់ ហើយ​បាន​រកឃើញ​នូវ​វត្តមាន​ស្បៀងអាហារ​មួយចំនួន​តូច ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ពុំមាន​ជីវជាតិ​សមស្រប ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ទំនិញ​ក្លែងក្លាយ​និង​ផលិតផល​មាន​ផ្ទុក​សារធាតុ​គីមី​ខ្ពស់ ជាដើម។ តាមរយៈ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចាំបាច់​ត្រូវ​រួមគ្នា កែលម្អ​ខ្សែចង្វាក់​ផលិតកម្ម​ស្បៀងអាហារ និង​ត្រូវ​ពង្រឹង​សុវត្ថិភាព​ស្បៀងអាហារ ដើម្បី​ជួយ​ការងារ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ និង​អ្នកប្រើប្រាស់ ទាំងឡាយ និង​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ផលិតផល​ពិ​ខាងក្រៅ​ប្រទេស ស្របតាម​គោលការណ៍​ច្បាប់ និង​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគ​កម្ពុជា និង ជា​ប្រធាន​សមាគម​សហព័ន្ធ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​កម្ពុជា​បាន​មានប្រសាសន៍ថា ក្នុង​គោលបំណង​ចូលរួម​ថែ​ក្សា​សុខភាព សន្សំសំចៃ​ថវិកា បង្កើន​ជំនឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ ក​ដូចជា​ភ្ញៀវទេសចរ​សមាគម​នឹង​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​អនាម័យ សុវត្ថិភាព​ចំណីអាហារ​ឱ្យបាន​ទូលំទូលាយ​និង​ស៊ីជម្រៅ​ដល់​ក្រុមអាជីវករ អាហា​រដ្ឋា​ន ភោជនីយដ្ឋាន​ជាដើម​។

សូម​បញ្ជាក់​ថា ជា​រៀងរាល់ថ្ងៃ បរិមាណ​ស្បៀងអាហារ​ជាច្រើន​សន្ធឹកសន្ធាប់​រួមមាន អង្ករ បន្លែ ផ្លែឈើ ត្រី សាច់ និង​គ្រាប់​ធញ្ញជាតិ​នានា ត្រូវបាន​នាំយក​ពី​កន្លែង​ផ្សេងៗ មក​ផ្គត់ផ្គង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មួយចំនួន​ត្រូវបាន​នាំចូល​ពី​ប្រទេស ជិតខាង និង​មួយចំនួនទៀត​នាំ​មកពី​កសិដ្ឋាន ដែល​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ ឬ​កសិដ្ឋាន​តាម​បណ្តា​ខេត្ត​នានា​។

ជាមួយគ្នានេះ អាស្រ័យ​ដោយ​រាជធានី​ភ្នំពេញ គឺជា​មជ្ឈមណ្ឌល​ប្រមូល ផ្តុំ​រោងចក្រ សហគ្រាស ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ចម្រុះ​គ្រប់​ប្រភេទ និង​ជា តំបន់​ទេស​ចរណ៍ ក៏​ជា​កត្តា​មួយ​ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់ ស្បៀងអាហារ មានការ កើនឡើង​ខ្ពស់​ផងដែរ សម្រាប់​បម្រើ​ដល់​ខ្សែចង្វាក់​ផលិតកម្ម និង​សេវាកម្ម ដែល​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​រវាង​ការផលិត ការកែច្នៃ និង​ការផ្គត់ផ្គង់​ក្នុង​ទីផ្សារ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម