Connect with us

វប្បធម៌ ជំនឿ

បម្រាម ៦យ៉ាង ដូនតាចិនហាមកូនចៅមិនឱ្យធ្វើដាច់ខាត នៅថ្ងៃចូលឆ្នាំថ្មី

បានផុស

នៅ

១. ហាមនិយាយពាក្យអសុរោះ ឬឈ្លោះជាមួយអ្នកដទៃ

ពាក្យសម្ដីមិនសមរម្យ ពាក្យអសុរោះ ឬអាសអាភាស ក៏ដូចជាការឈ្លោះប្រកែកជាមួយអ្នកដទៃ បង្ហាញពីអត្ថន័យអវិជ្ជមានដែលមិនមែនជាលាភសំណាងឡើយ សម្រាប់កូនចៅចិន ក្នុងថ្ងៃចូលឆ្នាំថ្មី។ តាម​ជំនឿ​និង​ទំនៀមទម្លាប់​របស់​ជនជាតិ​ចិន គេ​ជឿថា ​ការប្រើពាក្យមិនពិរោះពិសារ​នឹង​នាំមក​នូវ​សំណាងអាក្រក់​។

២. ហាមកក់សក់ ឬកាត់សក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះជនជាតិចិន ការកាត់សក់ ឬកក់សក់ ក្នុង​ថ្ងៃ​ចូល​ឆ្នាំថ្មី ​បាន​ក្លាយ​ជា​ការ​ហាមប្រាម មិនឱ្យធ្វើដាច់ខាត ព្រោះ​គេ​ជឿ​ថា វា​ធ្វើ​ឱ្យ​ជីវិត​មិន​ស្ថិតស្ថេរ។ ដូច្នេះ​សម្រាប់​អ្នក​ណា​ដែល​ត្រូវ​កក់​សក់​រាល់​ថ្ងៃ គេណែនាំឱ្យប្រើសាប៊ូស្ងួត ឬបាញ់ស្រ្ពៃយ៍ជំនួសវិញ។

៣. ហាមស្លៀកសម្លៀកបំពាក់ពណ៌សនិងខ្មៅ

​ថ្ងៃ​ចូល​ឆ្នាំ​ចិន ឆ្នាំ​២០២៣នេះ ការស្លៀក​សម្លៀក​បំពាក់​ស-ខ្មៅ ជាបម្រាមចំពោះកូនចៅ និងអ្នកជាប់សែស្រឡាយ ព្រោះវាជានិមិត្តរូបនៃការស្លាប់ និងប្រផ្នូលអាក្រក់។ ឆ្នាំនេះ គេណែនាំឱ្យស្លៀកពាក់ចម្រុះពណ៌ដូចជា ពណ៌មាស ក្រហម ឬពណ៌ផ្សេងទៀត ដែលអាចផ្ដល់នូវសំណាងល្អដល់ខ្លួនឯង និងគ្រួសារ។

៤. ហាមខ្ចីលុយគេ

បម្រាមទី៤ ក្នុងថ្ងៃ​ចូល​ឆ្នាំ​ចិន​ ឆ្នាំថោះ ​គឺមិនត្រូវ​ខ្ចី​លុយ​នរណាដាច់ខាត ដោយសារតែគេជឿថា អ្នកនឹងជាប់បំណុលពេញមួយឆ្នាំ។ លើសពីនេះ ហាមនិយាយថាគ្មានលុយ ព្រោះវាគ្មានសិរីសួស្ដី នាំគ្មានលុយ គ្មានទ្រព្យ។

៥. ហាមទិញស្បែកជើងថ្មី

ប្រជាជនចិន មានជំនឿថា ការទិញស្បែកជើងមួយគូ ក្នុងថ្ងៃចូលឆ្នាំថ្មី នឹងធ្វើឱ្យពួកគេ សំណាងអាក្រក់ កើតរឿងមិនសប្បាយចិត្ត ពេញមួយឆ្នាំតែម្ដង។

៦. ហាមយំ

យំ ជានិមិត្តរូបនៃភាពសោកសៅ។ ដូច្នេះក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ចិន បម្រាម​​សំខាន់​បំផុតមួយគឺ​ ហាម​យំ ព្រោះ​គេ​ជឿ​ថា​ នឹង​ធ្វើ​ឱ្យ​ឆ្នាំ​នេះ​ពោរពេញ​ទៅ​ដោយ​ទុក្ខព្រួយមិនចេះស្រាកស្រាន្ត។

ក្រៅពីនេះ នៅតំបន់ខ្លះមានជំនឿផ្សេងទៀតដូចជា កុំ​ចូល​ទៅ​ក្នុង​បន្ទប់​គេង​របស់​អ្នក​ដទៃ ឬ​អនុញ្ញាត​ឱ្យ​អ្នក​ដទៃ​ចូល​ទៅ​ក្នុង​បន្ទប់​របស់ខ្លួន ព្រោះសំណាងអាក្រក់នឹងមកនៅជាមួយរហូត ហើយកុំហូបបបរ ព្រោះវានឹងនាំទៅរកភាពក្រីក្រមិនចេះចប់៕

អត្ថបទ៖ សន្យា

ចុចអាន៖ ត្រណម ១០ ក្នុងពិធីចូលឆ្នាំចិនដែលគេជឿថាអាចបញ្ចៀសគ្រោះចង្រៃបាន

ចុចអាន៖ ត្រណមធំ ៥ យ៉ាង អ្នកជាប់សែស្រឡាយ ចិន មិនអាចប្រព្រឹត្តិ នៅថ្ងៃសែនចូលឆ្នាំថ្មីបានឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម