Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាល ឈីលី បោះចោលគម្រោងរុករករ៉ែតម្លៃ ២.៥ ពាន់លានដុល្លារ

បានផុស

នៅ

ដោយខ្លាចខូចខាតសក្កានុពលបរិស្ថាន និងសត្វព្រៃ, រដ្ឋមន្ត្រីក្រសួងបរិស្ថានប្រទេសឈីលីលោក Maisa Rojas បានសម្រេចជាឯកច្ឆន្ទប្រឆាំងនឹងគម្រោងរុករករ៉ែ Dominga និងកំពង់ផែសមុទ្រដែលមានតម្លៃ ២.៥ ពាន់លានដុល្លារនៅក្នុងតំបន់ Coquimbo ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rojas និយាយថា គម្រោងមួយនេះ គឺមានការទាក់ទងទៅនឹងបញ្ហាសំខាន់ៗជាច្រើនដូចជា ជីវិតសមុទ្រ ការស្រាវជ្រាវតំបន់វិទ្យាសាស្ត្រ ក៏ដូចជាផលប៉ះពាល់លើប្រភេទផ្សេងៗគ្នាក្នុងតំបន់នោះ ដូច្នេះ​គណៈកម្មាធិការធ្វើការសម្រេចជាឯកច្ឆ័ន្ទ មិនយល់ព្រមជាមួយគម្រោងនេះតែម្តង ។

ពាក់ព័ន្ធជាមួយបញ្ហានេះដែរ ក្រុមហ៊ុនបានច្រានចោលរាល់ការអះអាងទាំងអស់ ដោយលើកឡើងថា គម្រោងនេះ គឺបានអនុលោមតាមស្តង់ដារបរិស្ថានរបស់ប្រទេស ហើយក្រុមហ៊ុនក៏គ្រោងប្តឹងដល់តុលាការ ចំពោះនេះការបញ្ឈប់ផងដែរ ។

គួរបញ្ជាក់ថា គម្រោងរ៉ុករករបស់ក្រុមហ៊ុន Andes Iron នៃប្រទេសឈីលីដែលមានចាប់តាំងពីឆ្នាំ ២០១៣ មក រួមមានអណ្តូងរ៉ែ រោងចក្រ កន្លែងស្តុកទុកកាកសំណល់ ស្ថានីយដឹកជញ្ជូន និងប្រព័ន្ធបំពង់បង្ហូរក្រោមដីជាដើម ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ Sputnik

ចុចអាន ៖ ដឹងទេ យន្តហោះដែលធ្លាក់នៅ នេប៉ាល់ មានអាយុកាលប៉ុន្មានឆ្នាំ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម