Connect with us

កីឡា

កីឡាករ​​ខ្មែរ​-​អាមេរិក​ Nick​ Taylor​ ប្រហែល​​ជា​​​ចូល​​​បឹង​កេត​

បានផុស

នៅ

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ខ្មែរ-អាមេរិក Nick Taylor បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ការ​ចូល​រួម​ជា​មួយ​ក្លឹប បឹងកេត សម្រាប់​រដូវ​កាល​២០២៣-២៤ ខាង​មុខ​នេះ តាម​រយៈ​សកម្មភាព​ខ្លះ​ដែល​គួរ​ឲ្យ​កត់​សំគាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ចប់​ភារកិច្ច​ជា​មួយ​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​យុទ្ធនាការ AFF Championship កីឡាករ​ខ្មែរ-អាមេរិក​កើត​នៅ​សហរដ្ឋ​អាមេរិក Nick Taylor មិន​បាន​វិល​ត្រឡប់​ទៅ​​អាមេរិក និង​ចូល​រួម​ជា​មួយ​ក្លឹប Orlando City B ទេ ប៉ុន្តែ​រូប​គេ​បាន​ដើរ​កម្សាន្ត​នៅ​កម្ពុជា​ជា​ច្រើន​កន្លែង ជា​ពិសេស​នៅ​ខេត្ត​សៀម​រាប។ ជា​មួយ​គ្នា​នេះ រូប​គេ​ក៏​នាម​ចូល​រួម​សម្តែង​ក្នុង​បទ​ចម្រៀង​របស់​តារាចម្រៀងកញ្ញា រ៉ាប៊ី និង​ផ្តល់​សម្ភាស​ជា​បន្ត​បន្ទាប់។

នៅ​ក្នុង​សកម្មភាព​ថត​បទ​ចម្រៀង Nick Taylor បាន​បង្ហើប​ពី​គម្រោងមក​រស់​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ន័យ​ថា រូប​គេ​នឹងប្រកប​អាជីព​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ ​ផេក​ផ្លូវ​ការ​របស់​​ Cambodia Premier League បាន​បង្ហោះ​សារ​​លើក​ជា​សំនួរ​ដល់​អ្នក​គាំទ្រ​ថា ប្រសិន​បើ Nick Taylor ចូល​រួម​​ប្រកប​អាជីព​នៅ​លីគ​កំពូល​កម្ពុជា​រដូវ​កាល ​២០២៣/២៤ តើ​ក្រុម​ណាមួយ​ដែល​អ្នក​គាំទ្រ​គិត​ថា រូប​គេ​ចង់​ចូល​រួម?

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ Nick Taylor បាន Follow គណនី Instagram ​របស់​ក្លឹប​បឹងកេត​ទៀតផង​។ ចំណែកនៅ​វេសាប Wikipedia ថ្វី​បើ​មិន​អាច​យក​ជាប្រភព​ផ្លូវ​ការ​បាន ប៉ុន្តែ​គណនីរបស់ បឹងកេត ត្រូវ​បាន​ដាក់​ឈ្មោះ Nick Taylor ដែរ។ មាន​អ្នក​គាំទ្រ​ខ្លះ​បាន​លើក​ឡើង​ថា រូប​គេ​នឹង​ពាក់​អាវ​លេខ​៧​នៅ​ក្លឹប​បឹងកេត។

សូម​បញ្ជាក់ថា Nick Taylor បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​បាន​៥​ប្រកួត​ក្នុង​នោះ ប្រកូត​ផ្លូវ​ការ​ក្នុង​ពាន​រង្វាន់ AFF Cup ៣​ដង និង​មិត្តភាព​អន្តរជាតិ​២​ដង ហើយ​ក៏​រក​បាន១​គ្រាប់​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម