Connect with us

KPT+

តារាល្បីម្នាក់ចំណាយប្រាក់ជិត ២០ម៉ឺនដុល្លារ ដេញថ្លៃបន្តោងខ្សែកព្រះនាង Diana

បានផុស

នៅ

“ឈើឆ្កាងអាតតាឡា” ដែលជាបន្តោងធ្លាប់ពាក់ដោយព្រះនាង Diana ធ្វើពីអាមេទីសកាត់រាងការ៉េរុំព័ទ្ធដោយពេជ្យជារង្វង់លក់ចេញហើយក្រោមតម្លៃ ១៩៧,៤៥៣ដុល្លារ នៅទីក្រុងឡុងដ៍ក្នុងកម្មវិធីដេញថ្លៃថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣ ។ អ្នកឈ្នះក្នុងការដេញថ្លៃលើកនេះគឺតារាល្បី Kim Kardashian ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kristian Sfforth ប្រធានផ្នែកគ្រឿងអលង្ការរបស់ Sotheby’s London មាន​សេចក្តី​សោមនស្សជាខ្លាំង​ចំពោះការដេញថ្លៃវត្ថុមានតម្លៃដោយអ្នកស្រី Kim ព្រោះនាងជាបុគ្គលល្បី និងសាកសមស្នងតំណែងជាម្ចាស់ជំនួសព្រះនាង Diana ឥតទាស់ ។ និយាយពីបន្តោងខ្សែកព្រះនាងវិញ វាបានធ្វើឡើងក្នុងឆ្នាំ ១៩២០ ដោយ Garrard និងជាវដោយលោក Naim Attallah ត្រូវជាមិត្តភក្តិព្រះនាង Diana ក្នុងឆ្នាំ ១៩៨០ ។ ព្រះនាងបានពាក់វាក្នុងឆ្នាំ ១៩៨៧ ខែតុលា ជាមួយរូប Catherine Walker ដើម្បីចូលរួមកម្មវិធីសប្បុរសធម៌ Birthright ក្នុងទីក្រុងឡុងដ៍ ។ 

ជាចុងក្រោយលោក Ramsay Attalah កូនប្រុសលោក Naim Attalah បានឲ្យដឹងថា ព្រះនាង Diana ជាមនុស្សតែម្នាក់គត់ដែលបានពាក់ខ្សែកនេះពីមុនមក ហើយលោក Ramsay មិនដែរឃើញនរណាផ្សេងក្រៅពីព្រះនាងពាក់វាឡើយសូម្បីម្ដង ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ រ៉ូបដែលព្រះនាង Diana សព្វព្រះរាជហឫទ័យ ជិតដល់ថ្ងៃដេញថ្លៃហើយ

ចុចអាន ៖ ជនអនាមិកដេញថ្លៃខ្ពស់បំផុតលើរថយន្ត Ford Escort ដែលព្រះនាង Diana សព្វព្រះរាជហឫទ័យជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម