សន្តិសុខសង្គម
កាត់ទោសក្រុមយុវជនវាយសម្លាប់គូទំនាស់
ក្រុមយុវជន ៣ នាក់ ដែលប្រព្រឹត្តអំពើសម្លាប់មនុស្ស ត្រូវបានតុលាការកាត់ទោសកាលពីព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ នេះ ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្ម និងបទរួមគំនិតក្នុងអំពើឃាតកម្ម» តាមមាត្រា ១៩៩ និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទទាំង ៣ នាក់ ដែលមានវត្តមានក្នុងរង្វង់ក្រចកសេះ ទី១-ឈ្មោះ រ៉ាត់ ណារ៉ាក់ (ហោ រ៉ាក់) ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ ៥ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា (គ្មានសារធាតុញៀន)។ ទី២-ឈ្មោះ ពិន បូរី (ហៅ រី) ភេទប្រុស អាយុ ១៨ ឆ្នាំ ជាសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(គ្មានសារធាតុញៀន)។ និងទី៣-ឈ្មោះ អូន ដារ៉ា (ហៅហេង) ភេទប្រុស អាយុ ២១ ឆ្នាំ ជាសិស្សសាលា ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។
នៅក្នុងសវនាការជនជាប់ចោទទាំង ៣ នាក់ បានសារភាពពីការសម្លាប់គូទំនាស់ ក្រោយពួកគេឈ្លោះគ្នានៅក្នុងក្លឹបរាំរែក ហើយចេញមកក្រៅបន្តឈ្លោះតាមផ្លូវទៀត ដែលបានកើតឡើងកាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ០០ នាទីយប់ ចំណុចហ្គោឡាញ ផ្លូវ ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនដៃដល់បានសារភាពថា ជនរងគ្រោះដែលត្រូវបានពួកខ្លួនទាំង ៣ នាក់ វាយ និងគប់នឹងដុំថ្មបណ្ដាលឲ្យស្លាប់នោះ មានឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយសារជនដៃដល់បានសារភាពច្បាស់ៗពីកំហុសក្នុងការសម្លាប់មនុស្ស លោក ហេង ផេង ជាតំណាងអយ្យការ បានស្នើឲ្យចៅក្រមតុលាការផ្ដន្ទាទោសតាមច្បាប់កំណត់។
លោក ធាម ច័ន្ទពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានកំណត់យកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខ ដើម្បីប្រកាសសាលក្រម៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាមជួបគ្រោះផ្ទួនៗ ព្យុះទីហ្វុងផងនិងរញ្ជួយដីផង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ព្រមានឲ្យខេត្តចំនួន៤៨ រួមទាំងរាជធានីបាងកក ត្រូវប្រយ័ត្នគ្រោះទឹកជំនន់