សន្តិសុខសង្គម
បញ្ជូនមេតុងទីនអនឡាញ អឿន ម៉ូលីកា មកសួរតាមបណ្ដឹងថ្មីមួយទៀត
មេតុងទីនអនឡាញឈ្មោះ អឿន មូលីកា ដែលកំពុងជាប់ពន្ធធនាគារ ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីធ្វើការសាកសួរតាមពាក្យបណ្ដឹងថ្មីមួយទៀតដែលជាប់ពាក់ព័ន្ធអំពើឆបោក។ នេះបើយោងតាមដីកាបង្គាប់អោយនាំខ្លួនជនជាប់ចោទ អឿន មូលីកា របស់លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសាលាដំបូងបានបញ្ជាក់ថា សំណុំឆបោកដែលលោកព្រះរាជអាជ្ញារង សេង ម៉េងស្រ៊ុន ចាត់ការនេះ មានដើមបណ្ដឹងឈ្មោះ វឿន ដាវីន ភេទស្រី អាយុ២១ឆ្នាំ ជាអ្នកប្ដឹង ប៉ុន្តែមានទឹកប្រាក់ឆបោកប៉ុន្មាននោះមិនត្រូវបានដឹងទេ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន មេតុងទីអនឡាញ អឿន មូលីកា ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពោលគឺពាក់ព័ន្ធចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក។
អឿន ម៉ូលីកា ភេទស្រី អាយុ២៧ឆ្នាំ (១៩៩៥) មុខរបរជាអ្នករកស៊ី មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ បុរីវ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបសួររយៈពេល២ថ្ងៃ លោកស្រីចៅក្រមក៏បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២តែម្តងទៅ។

តាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ឈ្មោះ អឿន ម៉ូលីកា បានជាប់ពាក់ព័ន្ធលើពាក្យបណ្តឹង២ ដែលសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌចេញសែកស្អុយ ស្មើទឹកប្រាក់ប្រមាណ ៣៦ ៥០០០ ដុល្លារអាមេរិក។ ដោយពាក្យបណ្តឹងទី១- អ្នកនាង អឿន ម៉ូលីកា ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ចំនួន ៣០ម៉ឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សម្ផស្ស សូលីដា អ្នកលេងតុងទីនជាមួយគ្នា និងពាក្យបណ្តឹងទី២- នាង អឿន ម៉ូលីកា បានចេញមូលប្បទានប័ត្រអត់សាច់ប្រាក់ឲ្យទៅឈ្មោះ ទី ចាន់នូ ចំនួន ៦៥ ០០០ ដុល្លារអាមេរិក ក៏ជាអ្នកលេងតុងទីនដែរ ដើម្បីយកទៅទិញរថយន្ត ដោយជនសង្ស័យបានអះអាងថា ខ្ចីមិនដល់មួយខែទេ នឹងប្រគល់ប្រាក់សងវិញគ្រប់ចំនួន ទីបំផុតចេញសែកស្អុយមួយសន្លឹក។ ហើយឥឡូវនេះមានបណ្ដឹងថ្មីមួយទៀតដែលប្ដឹងដោយស្ត្រីឈ្មោះ វឿន ដាវីន ពាក់ព័ន្ធនឹងបទឆបោកដដែល៕
អត្ថបទ៖ មករា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ