Connect with us

ព័ត៌មានជាតិ

ក​.​ប​.​ប ចុះ​ពិសោធន៍​ផលិតផល​ត្រី​ប្រ​ម៉ា​ហើម​និង​ត្រីងៀត​គ្រប់​ប្រភេទ​នៅ​ស្រុក​ក្រគរ​រក​ពុំ​ឃើញ​មាន​សារ​ធាតុគីមី

បានផុស

នៅ

ពោធិ៍សាត់ ៖ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ និង ​មន្ត្រី​ជំនាញ​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​សាខា​ខេត្តពោធិ៍សាត់ ហៅ​កាត់​ថា (​ក​.​ប​.​ប​) បាន​ចុះ​ធ្វើការ​ពិនិត្យ​លើ​ផលិតផល​ត្រី​ប្រ​ម៉ា​ហើម និង​ប្រភេទ​ត្រីងៀត​ផ្សេងៗ រួមទាំង​ត្រីឆ្អើរ មាំ ផ្អក ប្រហុក​សាច់ និង​ផលិតផល​ផ្សេងៗ​ទៀត​ចំនួន​១៩​មុខ នៅ​តាម​តូប​លក់ដូរ របស់​អាជីវករ នៅជាប់​តាមផ្លូវ​ជាតិ​លេខ​៥​ជិត​ផ្សារ​សាមគ្គី​ក្រគរ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​ត្រួតពិនិត្យ​ស្វែងរក​សារធាតុ​គីមី​បន្ថែម តាមរយៈ​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​នេះ គឺ​នា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣ ដោយ​ពុំ​រកឃើញថា ​មាន​សារ​ធាតុគីមី​ឡើយ​។

លោក អ៊ូ ម៉ាន​រិ​ន ប្រធាន​សាខា (​ក​.​ប​.​ប​) ខេត្តពោធិ៍សាត់ បាន​អោយ​ដឹង​ថា បន្ទាប់ពី​យក​សំណាក់​គំរូ​ផលិតផល​ចំនួន​១៩​មុខ​រួមមាន ៖ ត្រីងៀត​គ្រប់​ប្រភេទ ត្រីឆ្អើរ ត្រី​ប្រា​ហើម ត្រី​ប្រ​ម៉ា​ហើម សាច់ក្រក ប្រហុក​សាច់​ត្រី ផ្អក​សាច់​ត្រី មាំ​ត្រី និង​ស្រាថ្នាំ​…​ជាដើម។ ដើម្បី​យក​សំណាក​មក​ធ្វើតេស្ត​ម៉ា​ស៊ីន​ពិសោធន៍ ជា​លទ្ធផល ពុំបាន​រក​ឃើញ​មាន​វត្តមាន​សារធាតុ​គីមី​បន្ថែម​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​នោះឡើយ ក្នុង​ប្រភេទ​គំរូ​ទាំង​១៩​មុខ​នោះ ។

ក្នុង​ឱកាស​នោះ លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ក៏បាន​ប្រាប់​ទៅ​ក្រុមអាជីវករ​លក់ដូរ ផលិតផល​ទាំងនេះ​ថា បងប្អូន​ត្រូវបង្កើត​ការយកចិត្តទុកដាក់​អំ​ពី​អនាម័យ ជាពិសេស​សូមកុំ​លួច​បន្ថែម​សារធាតុ​គីមី​ហាម​ឃាត់ ទៅលើ​ផ​លិត​ផល ម្ហូបអាហារ ឬ​ការកែច្នៃ​ម្ហូបអាហារ ដែល​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព ប្រសិនបើ​ផលិតផល​ត្រី​ប្រ​ម៉ា​ហើម ត្រីងៀត ត្រីឆ្អើរ និង​ផ​លិត​ផល​ផ្សេងៗ​ទៀត​ក្នុងស្រុក​ក្រគរ មានការ​បន្ថែម​សារធាតុ​គីមី​ហាម​ឃាត មិនយូរ​មិន​ឆាប់​វា​នឹង​បណ្តាលអោយ​ខូច​ឈ្មោះ លែងមាន​អ្នក​ហ៊ាន​ចូល​ទិញ ហើយ​ប្រឈមមុខ​និង​ផ្លូវច្បាប់​ថែមទៀត​។

ជាមួយគ្នា​នោះ​ដែរ ក្រុមអាជីវករ​ដែល​​តាម​ដងផ្លូវ​ជាតិ​លេខ​០៥ ត្រង់​ម្ដុំ​ផ្សារ​សាមគ្គី​ក្រគរ ក្រោយពេល​អាជ្ញាធរ​និង​ក្រុម​ជំនាញ​ចុះមក​ត្រួតពិនិត្យ​ដោយ​រក​ពុំ​ឃើញ​មាន​សារ​ធាតុគីមី​លើ​ផលិតផល​ត្រី​សាច់ ពួកគាត់​ត្រេកអរ​និង​ថ្លែង​អំណរ​គុណ​ដល់​លោក​អភិបាលខេត្ត​ក៏​ដូច​មន្ត្រី​ជំនាញ ហើយ​និង​ជួយ​ទប់ស្កាត់​មិនអោយ​អាជីវករ​នរណា​ម្នាក់​ប្រើប្រាស់​ផលិតផល​មាន​សារធាតុ​ជាតិគីមី​ឡើយ​៕

ដោយ ៖ លាន គ្រ​ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ២ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម