ព័ត៌មានជាតិ
មន្ត្រីការបរទេសអាមេរិកអរគុណសម្តេចតេជោ ដែលផ្ដល់ការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនអ៊ុយក្រែន
លោក Ethan Rinks ប្រធានគ្រប់គ្រងគម្រោងកាត់រំសាយអាវុធ និងសំណល់សង្គ្រាមនៃក្រសួងការបរទេសស
ហរដ្ឋអាមេរិក បានថ្លែងអរគុណគោរពជូនសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលដែលបានជួយគាំទ្រដល់ប្រទេសអ៊ុយក្រែនទៅលើការជួយហ្វឹកហ្វឺនជូនអ្នកជំនាញសកម្មភាពមីនអ៊ុយក្រែន។
ការអរគុណរបស់មន្ត្រីការបរទេសអាមេរិកនេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកហេងរតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ។
លោក Ethan Rinks បានចាត់ទុកការជួយគាំទ្ររបស់កម្ពុជានេះបានបង្ហាញពីស្មារតីរួបរួមក្នុងសហគមន៍អន្តរជាតិប្រយុទ្ធសង្គ្រាមផង និងជាពិសេសជួយជំរុញកិច្ចការមនុស្សធម៌ដើម្បីជួយប្រជាជនអ៊ុយក្រែនផងដែរ។ នៅក្នុងជំនួបនោះលោក Ethan Rinks
បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់អង្គភាពស៊ីម៉ាក់ក្នុងការបង្កើនប្រសិទ្ធភាព និងល្បឿននៃរំដោះផ្ទៃដីបានឆាប់ជាមួយបច្ចេកទេសនិងនីតិវិធីប្រកបដោយវិជ្ជាជីវ:នាំមុខក្នុងតំបន់និងពិភពលោក។
បើតាមលោក ហេង រតនា បានឱ្យដឹងថា លោក Ethan Rinks អមដំណើរដោយលោកGeary A. Cox, II
ប្រធានគម្រោងប្រចាំអាស៊ី និងប៉ាស៊ីហ្វិកបានចុះមកទស្សនកិច្ចវាយតំលៃគម្រោងជំនួយសកម្មភាពមីនទាំងអស់ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានគាំទ្រនៅកម្ពុជាហើយនៅក្នុងជំនួបពិភាក្សានេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីននៅកម្ពុជានិងអន្តរជាតិ។ លោកអគ្គនាយកស៊ីម៉ាក់បានបន្តថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយសកម្មភាពមីនមនុស្សធម៌គាំទ្រអង្គភាពស៊ីម៉ាក់តាំងពីឆ្នាំ១៩៩៣ និងបានបន្តគាំទ្ររហូតដល់ចុងឆ្នាំ២០២៥។
បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់បានទទួលជំនួយពីសហរដ្ឋអាមេរិកសំរាប់ការបោសសំអាតផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តខាងកើតប្រទេសដូចជាខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះជាដើមចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយចំនួន៦.៣៥៥.៧២០ដុល្លារអាមេរិកដល់អង្គភាពស៊ីម៉ាក់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការNPAដើម្បីធ្វើការស្រាវជ្រាវ
និងបោសសម្អាតគ្រាប់បែកចង្កោមប្រមាណ១២១គីឡូម៉ែត្រការ៉េនៅតាមបណ្តាខេត្តខាងលើ។
គួរបញ្ជាក់ថាអង្គភាពស៊ីម៉ាក់បានចាប់ផ្តើមហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់អង្គភាពផ្តល់សេវាកម្មរដ្ឋ
ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែនគាំទ្រដោយរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០២៣នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ខេត្តកំពង់ឆ្នាំង៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់