Connect with us

ជីវិតកម្សាន្ដ

Alvin Chau កាត់ទោសជាប់ពន្ធនាគារ ១៨ ឆ្នាំ នៅ ម៉ាកាវ

បានផុស

នៅ

កាលពីថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ ២០២៣ លោក Alvin Chau ប្រតិបត្តិករកាស៊ីណូនៅម៉ាកាវ វ័យ ៤៨ឆ្នាំ ត្រូវកាត់ទោសដាក់ពន្ធនាគារ ១៨ឆ្នាំ ពីបទបើកប្រតិបត្តិការល្បែងស៊ីសងឆ្លងដែនខុសច្បាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតនាយកប្រតិបត្តិក្រុមហ៊ុន សាន់ស៊ីធីគ្រុប ត្រូវចោទប្រកាន់ចំនួន ១៦២ករណី បូករួមទាំងការបង្កើត និងដឹកនាំក្រុមឧក្រិដ្ឋជន ។ Alvin ត្រូវបង្គាប់ឱ្យបង់ប្រាក់ជូនរដ្ឋាភិបាលម៉ាកាវជាង ៦,៥ ពាន់លានដុល្លារហុងកុង (៨៣០ លានដុល្លារ) ។ យោងទៅតាមច្បាប់ម៉ាកាវបានឲ្យដឹងថា អ្នកទោសមិនមានថ្ងៃឈប់សម្រាកទេ និងតម្រូវឲ្យធ្វើការក្នុងគុកទាំងស្រុងជាប្រចាំមិនរំលងសូម្បីមួយថ្ងៃ ។ លោក Alvin អាចនឹងត្រូវដោះលែងមុនថ្ងៃកំណត់ បើសិនជាតុលាការអនុញ្ញាត ប៉ុន្តែគាត់ត្រូវទទួលទោស ១២ឆ្នាំសិន ទើបអាចដាក់ពាក្យសុំតុលាការបាន ។ សម្រាប់ការជួបជាមួយអ្នកមកសួរសុខទុក្ខវិញ គេកំណត់ឲ្យអ្នកទោសជួបមនុស្សយ៉ាងច្រើនពីរនាក់មួយដង មួយដងមួយម៉ោង និងមួយសប្ដាហ៍មួយដងប៉ុណ្ណោះ ។

បញ្ជីសួរសុខទុក្ខត្រូវតែបញ្ជូនមកមុនពេលអ្នកទោសមកដល់ពន្ធនាគារ ពួកគេក៏ត្រូវបានអនុញ្ញាតឱ្យធ្វើការហៅទូរស័ព្ទផងដែរ ប៉ុន្តែត្រូវស្នើសុំការយល់ព្រមជាមុនសិន ។ ប្រសិនបើទទួលការអនុញ្ញាត ការហៅទូរស័ព្ទនោះត្រូវស្ថិតក្រោមការត្រួតពិនិត្យដោយឆ្មាំគុក ហើយលេខទូរស័ព្ទនឹងត្រូវបានកត់ត្រាទុក ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ក្រោយដោះលែងពីពន្ធនាគារ មិត្តសំឡាញ់ Pinky ប្រាប់ស្ថានភាពពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា៣ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម