ព័ត៌មានជាតិ
មន្ត្រីក្រសួងសង្គមកិច្ច បានចុះថតវីដេអូជុំវិញសកម្មភាពឧបត្ថម្ភប្រាក់ ដើម្បីបញ្ចៀសនូវបញ្ហាមិនប្រក្រតី
ដើម្បីបញ្ចៀសបញ្ហាមិនប្រក្រតីកើតឡើង ពិសេសការយល់ច្រឡំឈ្មោះឬអត្តសញ្ញាណនៃសកម្មភាពទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំទូទាំងប្រទេសនោះ ក្រុមការងារនាយកដ្ឋានសុខុមាលភាពសង្គម និងក្រុមការងារមន្ទីរស.អ.យ ខេត្តត្បូងឃ្មុំ បានបន្តចុះថតវីដេអូទុកជាឯកសារដល់ស្នាក់ការឃុំសង្កាត់ផ្ទាល់តែម្តង។
តាមការផ្សព្វផ្សាយរបស់នាយកដ្ឋានសុខុមាលសង្គម ថ្ងៃនេះបានបញ្ជាក់ថា ក្រោយពីទទួលបានគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះពិសេស ដែលទទួលផលប៉ះបាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ លើកទី៣ ជុំទី៣នៅថ្ងៃទី២៤ មករាឆ្នាំ២០២១នេះតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ហើយថ្ងៃនេះក្រមការងាររបស់នាយកដ្ឋានសុខុមាលភាពសង្គម បានបន្តចុះថតវីដេអូទុកជាឯកសារនៅស្រកពញាក្រែក ខេត្តត្បូងឃ្មុំដើម្បីបញ្ចៀសបញ្ហាយល់ច្រឡំឈ្មោះ ឬអត្តសញ្ញាណនូវសកម្មភាពឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំទូទាំងប្រទេស។ នាយកដ្ឋានសុខុមាលភាពសង្គម បានបន្តធ្វើការអំពាវនាវបន្ថែមទៀត ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេស មកពិនិត្យឈ្មោះតាមមូលដ្ឋាន ឃុំ សង្កាត់ ដែលរស់នៅស្នាក់អាស្រ័យរៀងៗខ្លួនឲ្យបានមុនថ្ងៃទី២៤ ខែមករា ខាងមុខនេះ ដើម្បីបន្តទទួលសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលរយៈពេល៣ខែទៀតឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ វិមាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក