ព័ត៌មានជាតិ
ក្រសួងអប់រំ និង UN ពិភាក្សា ស្ដីពី ការលើកកម្ពស់ការអប់រំនៅកម្ពុជា
ថ្មីៗនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN) ថ្មីប្រចាំនៅកម្ពុជា។

កិច្ចពិភាក្សានេះ បានផ្តោតទៅលើ កិច្ចសហប្រតិបត្តិរវាងភ្នាក់ងារអង្គការសហប្រជាជាតិ ជាមួយក្រសួងអប់រំ យុវជន និងកីឡា កន្លងមក ដែលបានចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ស្របទៅនឹងកំណែទម្រង់វិស័យអប់រំ រួមមាន៖ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការសិក្សានៅថ្នាក់ដំបូងនៃបឋមសិក្សា ការអប់រំសុខភាព ការបណ្តុះបណ្តាលជំនាញសម្រាប់យុវជន ការរៀបចំគោលនយោបាយ និងការរៀបចំផែនការ ការអភិវឌ្ឍសមត្ថភាពជាពិសេស ការដោះស្រាយលើការសិក្សានៅពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។

ភ្នាក់ងាររបស់អង្គការសហប្រជាជាតិ នឹងបន្តកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការរៀបចំក្របខណ្ឌជំនួយអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UNDAF) ឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវពិភាក្សាយ៉ាងទូលំទូលាយ ពិសេសការផ្តោតលើបរិវត្តន៍កម្មអប់រំ ដែលបានអនុម័តដោយអង្គការសហប្រជាជាតិកាលពី ខែកញ្ញា ឆ្នាំ២០២២ ផ្តោយលើការអប់រំ ការចូលរួមរបស់យុវជន ការដោះស្រាយបញ្ហាយេនឌ័រ ការអភិវឌ្ឍសមត្ថភាព៕



-
KPT+២៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល