Connect with us

សុខភាព

អាហារបំប៉នវីតាមីន D មិនមានប្រសិទ្ធភាពចំពោះអ្នកលើសទម្ងន់ទេ

បានផុស

នៅ

វីតាមីន D មានសារៈសំខាន់សម្រាប់ជំនួយឆ្អឹងឲ្យរឹងមាំ ពង្រឹងប្រព័ន្ធភាព​ស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក ។ ទន្ទឹមនឹងសារៈប្រយោជន៍នៃវីតាមីន D អ្នកវិទ្យាសាស្ត្ររកឃើញថាថ្នាំបំប៉នវីតាមីន D មិនមានប្រសិទ្ធិភាពចំពោះអ្នកលើសទម្ងន់ទេ ព្រោះខ្លាញ់នៅក្នុងរាងកាយធ្វើឲ្យពិបាកធ្វើមេតាប៉ូលីសបញ្ជូនទៅទ្រទ្រង់រាងកាយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដុកទ័រ Deirdre Tobias នៅមន្ទីរពេទ្យ Brigham និងស្ត្រី ដែលជាអ្នកដឹកនាំការស្រាវជ្រាវមានប្រសាសន៍ថាដូចតទៅ “ យើងសង្កេតឃើញមានភាពខុសគ្នាខ្លាំងបន្ទាប់ពីពីរឆ្នាំ, បង្ហាញពីការឆ្លើយតបមិនច្បាស់លាស់ចំពោះការបន្ថែមវីតាមីន D ជាមួយនឹងសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ជាង ។ វាហាក់ដូចជាមានអ្វីប្លែកកើតឡើងជាមួយនឹងការបំប្លែងសារជាតិវីតាមីន D ក្នុងទម្ងន់ខ្លួនលើស ។ ហើយការសិក្សានេះអាចជួយពន្យល់ពីលទ្ធផលថយនៃអាហារបំប៉នចំពោះអ្នកលើសគីឡូ” ។ ដុកទ័របានបន្ថែមទៀតថា “ការសិក្សានេះជួយបំភ្លឺលើហេតុផលកាលដែលយើងឆ្ងល់ពីការថយចុះដល់ទៅ ៣០-៤០ភាគរយ នៃការស្លាប់ដោយជំងឺមហារីក ជំងឺអូតូអ៊ុយមីន លើអ្នកជំងឺ (ប្រើវីតាមីន D) មិនលើសគីឡូ តែអ្នកលើសគីឡូមិនដូចគ្នាទេ ពួកគេនៅឈឺដដែល” ។

ក្រៅពីនេះ អ្នកវិទ្យាសាស្ត្រធ្វើការណែនាំថា ការលើសទម្ងន់អាចធ្វើឱ្យខូចសមត្ថភាពរបស់រាងកាយក្នុងការផលិត ឬដំណើរការវីតាមីន D ដូច្នេះអ្នកត្រូវហាត់ប្រាណ និងបរិភោគអាហារសុខភាពដើម្បីរក្សាគីឡូក្នុងកម្រិតស្តង់ដារ ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ សញ្ញា ៥ បង្ហាញថាអ្នកកំពុងខ្វះវីតាមីន D

ចុចអាន ៖ ហូបសឹងរាល់ថ្ងៃ មានដឹងអាហារទាំងនេះ ផ្ទុកវីតាមីន D ដែលជួយបង្កើតភាពស៊ាំ ទប់ទល់នឹងវីរុសគ្រប់ប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម