Connect with us

ព័ត៌មានជាតិ

កម្ពុជា គ្រោងបញ្ជួនពលករ ១០ម៉ឺននាក់ ទៅធ្វើការនៅថៃ និង៣ម៉ឺននាក់ទៅកម្មសិក្សា​នៅជប៉ុន

បានផុស

នៅ

នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជា បានបញ្ជួនពលករ និងកម្មសិក្សាការីទៅធ្វើការនៅប្រទេសថៃនិងជប៉ុនប្រមាណ​១៣ម៉ឺននាក់ កើនឡើង​ជាងឆ្នាំមុន ប្រមាណជាង២ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានលើកឡើងថា ក្នុងចំណោមពលករ និងកម្មសិក្សា​ការី១៣ម៉ឺននាក់ ក្នុងនោះបញ្ជួនទៅប្រទេសថៃប្រមាណ១០ម៉ឺននាក់ ដោយទៅធ្វើការ​នៅតាម​បណ្តារោងចក្រចំណីអារហារ និងក្រុមហ៊ុន សំណង់ សេវាកម្ម និងកសិកម្ម។ ចំណែកទៅប្រទេសជប៉ុនប្រមាណ​៣ម៉ឺននាក់ ដែលភាគច្រើនជាកម្មសិក្សាការី។ រីឯពលករជំនាញមានប្រមាណ ១០០ទៅ២០០នាក់ ដោយពួកគេ​ទៅធ្វើការលើផ្នែកការវេខ្ចប់សំណង់ ចំណីអាហារ សវាកម្ម សណ្ឋាគារភោជនីដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ។

លោក បានបញ្ជាក់ថា ការបញ្ជួនពលករ និងកម្មសិក្សាការី ទៅធ្វើការនៅថៃ និងជប៉ុនឆ្នាំ២០២៣នេះ មានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០២២កន្លងទៅ ដែលមានប្រមាណជាង១១ម៉ឺននាក់ប៉ុណ្ណោះ ក្នុងនោះ នៅប្រទេសថៃមានប្រមាណ៩​ម៉ឺននាក់ និងនៅជប៉ុនមានពលករជំនាញនិងកម្មសិក្សាការីប្រមាណ២៥ ០០០នាក់។

ចំណែកប្រទេសសឹង្ហបុរីនិងហុងកុងដែលមានតម្រូវការក្នុង១ឆ្នាំ១០០ទៅ២០០នាក់ កម្ពុជា មិនបានបញ្ជួនទៅទេ ដោយសារមិនមានពលករចាប់អារម្មណ៍លើការងារថែទាំផ្ទះ ដែលបណ្តាលមកពីនៅកម្ពុជាមានការងារសម្បូរ​ច្រើនទទួលបានប្រាក់ឈ្មួលសមរម្យ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានពលករខ្មែរប្រមាណជាង១លាន៣សែននាក់ ធ្វើការនៅក្រៅប្រទេស ក្នុងនោះនៅថៃមាន​ច្រើន​ជាង​គេរហូតដល់ទៅ១,២២លាននាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥០០០នាក់នៅម៉ាឡេស៊ីមាន២៣០២៧នាក់ នៅជប៉ុនមាន១១៤៥៣នាក់ នៅសិង្ហបុរីមាន៨២១នាក់ នៅចិនហុងកុង មាន២០២នាក់ និងអារ៉ាប៊ីសាអូឌីត ៤៣នាក់ ដោយក្នុង១ឆ្នាំៗបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង៣ពាន់លានដុល្លារ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៨ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម