Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យមានការ​ធ្វើសមយុទ្ធរួមគ្នារវាងកម្ពុជា-ថៃ ដើម្បីទប់ស្កាត់គ្រោះមហន្ដរាយនានា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា សម្ដេច ចង់ឲ្យមានកិច្ចព្រមព្រៀង​ធ្វើសមយុទ្ធរួមគ្នា រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីសហការគ្នាទប់ស្កាត់ទៅលើបញ្ហាភ្លើងឆេះព្រៃ គ្រោះទឹកជំនន់ និងគ្រោះមហន្ដរាយធម្មជាតិផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក ឆឺតកៀត អាត់ថាក័រ ឯកអគ្គរាជទូតថ្មីរបស់ថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣។ 

លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងជំនួបនេះ លោកឯកអគ្គរាជទូតថ្មីរបស់ថៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន​យ៉ាងឆាប់រហ័សរបស់កម្ពុជា លើគ្រប់វិស័យ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក ឆឺតកៀត អាត់ថាក័រ ក៏បានសន្យាថា នឹងខិតខំព្យាយាមបំពេញការងារ ក្នុងនាមឯកអគ្គរាជទូតថ្មីរបស់ថៃ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ឲ្យកាន់តែរីកចម្រើន និងរឹងមាំថែមទៀត​។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បានសម្ដែងក្ដីរីករាយ ចំពោះទំនាក់ទំនងខាងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលការកើនឡើងគួរឲ្យកត់សម្គាល់ ទោះបីជាមានការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយ។

នៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយ ចំពោះឧបទ្ទេ​វ​ហេ​តុឆេះ​កាស៊ីណូ ​នៅ​ក្រុង​ប៉ោយប៉ែត កាលពីពេលថ្មីៗនេះ​ ដែលបានបណ្ដាលឲ្យប្រជាជនថៃមួយចំនួន ទទួលរងគ្រោះថ្នាក់ដល់អាយុជីវិត។

សម្ដេចតេជោ ហ៊ុន​ សែន ចាត់ទុកឧបទ្ទេ​វ​ហេ​តុនោះជាបទពិសោធន៍មួយ ហើយសម្ដេចចង់ឲ្យមានកិច្ចព្រមព្រៀងសមយុទ្ធឆ្លងដែនរវាងប្រទេសទាំងពីរ ដើម្បីសហការគ្នាទប់ស្កាត់ទៅលើបញ្ហាភ្លើងឆេះព្រៃ គ្រោះទឹកជំនន់ និងគ្រោះមហន្ដរាយធម្មជាតិផ្សេងទៀត។ បន្ថែមពីលើនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យមានការដោះមីននៅតាមព្រំដែន ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន នៃប្រទេសទាំងពីរ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម