ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងកុំចូលឆ្នាំចិន ស្រវឹងខ្មែរ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលនេះ បានបង្ហោះសារចូលរួមអបអរ ជូនពរដល់ប្រជាពលរដ្ឋខ្មែរកាត់ចិន និងរំលឹកអំពាវនាវឱ្យប្រជាពលរដ្ឋកុំឱ្យចូលឆ្នាំចិនស្រវឹងខ្មែរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាប្រុងប្រយ័ត្នដូចជាគ្រោះអគ្គិភ័យ ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃស្អែកនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “កង្វល់ពិតប្រាកដដែលខ្ញុំកំពុងខ្វល់ពេលនេះ សម្រាប់បុណ្យចូលឆ្នាំចិន និងវៀតណាម ទី១ គឺគ្រោះថ្នាក់ចរាចរណ៍ ដែលសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង កុំឱ្យពេលចូលឆ្នាំនេះ គេសប្បាយចូលឆ្នាំ ឯងក្លាយជាកើតទុក្ខបុណ្យខ្មោច។ សុំអង្វរករប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ ការគោរពច្បាប់ចរាចរណ៍ សុំឱ្យមានសុវត្ថិភាព ព្រោះឥឡូវយើងគិតថា វាជាប់ខ្សែចិនហ្នឹង គឺជាប់ពេកហើយ”។
ជាមួយគ្នានេះ សម្ដេចតេជោ បានរំលឹកថា នៅភូមិរបស់សម្ដេចពីដើមមានអ្នកសែនចូលឆ្នាំចិនប្រហែល ១០%ទេ ប៉ុន្តែឥឡូវចូលដល់ ៧០-៨០% សែន។ សម្ដេចតេជោ មានបញ្ជាក់ថា៖ “ខ្ញុំរាល់ឆ្នាំ ប្រពន្ធខ្ញុំហៅខ្ញុំសែន ខ្ញុំអត់ទៅទេ ព្រោះខ្ញុំមិនមែនចិន ប៉ុន្តែកូន ហើយចៅទៅតាមគាត់ទាំងអស់។ អ៊ីចឹងបានថា ចូលឆ្នាំចិនស្រវឹងខ្មែរ ដែលបញ្ហានេះ ជារឿងគ្រោះថ្នាក់។ សូមបងប្អូនជាប់សែស្រឡានចិនសប្បាយរីករាយក្នុងឱកាសចូលឆ្នាំចិន វៀតណាម ប៉ុន្តែធ្វើម៉េចកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”។
សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាខេត្តផ្សេងៗ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិត ឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។
ទន្ទឹមនឹងនេះ សម្ដេចតេជោ អំពាវនាវសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និងទៀន… ដើម្បីចៀសវាងកុំឱ្យមានអគ្គិភ័យកើតឡើង ដែលធ្វើឱ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
គួរបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីខេត្ត បានធ្វើការហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះឡើយ ហើយការលេងល្បែងស៊ីសងគ្រប់ប្រភេទ ក៏មិនត្រូវបានអនុញ្ញាតផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា