ព័ត៌មានជាតិ
កោះចំនួន ១៧ នៅខេត្តកោះកុង ទទួលបានគម្រោងវិនិយោគ
បើតាមរដ្ឋបាលខេត្តកោះកុងបានឲ្យដឹងថា ក្នុងចំណោមកោះតូចធំចំនួន ៣៥ ក្នុងខេត្តកោះកុង មានកោះចំនួន ១៩ ដែលទទួលបានគម្រោងវិនិយោគ។
ក្នុងសុន្ទរកថារបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងកាលពីថ្ងៃ ១៧ មករា ២០២៣ បានបញ្ជាក់ថា ខេត្តកោះកុងមានកោះតូចធំចំនួន ៣៥ ក្នុងនោះមាន ០៩ កោះដែលមានផ្កាថ្ម និង១៧ កោះត្រូវបានវិនិយោគដោយក្រុមហ៊ុនចំនួន ០៩។
ខេត្តកោះកុងជាខេត្តមានសក្តានុពលលើធនធានធម្មជាតិ។ ខេត្តនេះមានឆ្នេរសមុទ្រវែងបំផុត រួមទាំងមានកោះជាច្រើនដែលអាចអភិវឌ្ឍបម្រើដល់វិស័យទេសចរណ៍។
ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានយកចិត្តទុកដាក់លើការស្តារហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីមួយនៅស្រុកបុទមសាគរដែលកំពុងដំណើរការស្ថាបនាគ្រោងបញ្ចប់និងដាក់ឲ្យដំណើរការនៅពេលខាងមុខ ដែលនឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចបន្ថែមដល់ខេត្តដែនសមុទ្រនេះ ដែលត្រូវបានប្រសិទ្ធនាមជាខេត្តតារារះនៃទិសនិរតី៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក