ជីវិតកម្សាន្ដ
Jimin សមាជិក BTS បង្ហាញពីឥទ្ធិពលនៅក្នុងកម្មវិធី Paris Fashion Week
បន្ទាប់ពីត្រូវបានតែងតាំងជាទូតសុឆន្ទៈពិភពលោករបស់ប្រេនលំដាប់ពិភពលោក Dior Men’s Collection តារាកូរ៉េ Jimin សមាជិកក្រុម BTS ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដជាមួយសមាជិក J-Hope ។

នៅថ្ងៃទី ២០ ខែមករា សារព័ត៌មាន Yonhap បានរាយការណ៍ពីប្រជាប្រិយភាពដ៏លើសលប់របស់ Jimin សមាជិក BTS ក្នុងកម្មវិធី Paris Fashion Week ក្នុងប្រទេសបារាំង។ ក្នុងនោះ មានអ្នកគាំទ្ររាប់ពាន់នាក់បានសម្រុកទៅកាន់កន្លែងដែលកម្មវិធី “Dior Men’s FW 2023-2024 Show” ត្រូវបានប្រារព្ធធ្វើនៅថ្ងៃដើម្បីថតរូបជាមួយ Jimin ។

ជាមួយគ្នានេះ Dior បានតែងតាំង Jimin ជាឯកអគ្គរដ្ឋទូតម៉ាកយីហោពិភពលោករបស់ពួកគេ ហើយ Jimin បានចូលរួមកម្មវិធីជាមួយសមាជិក BTS គឺ J-Hope និងភ្ញៀវ VIP ផ្សេងទៀតជាច្រើនដូចជា អតីតកីឡាករ David Beckham និងតារាបង្ហាញម៉ូដ Naomi Campbell ជាដើម។

ទន្ទឹមនឹងនេះ Jimin គឺជាសមាជិកក្រុម BTS ទី ២ ដែលប្រកាសថាជាទូតសុឆន្ទៈម៉ាកយីហោពិភពលោកនៃម៉ាកយីហោប្រណីតរបស់បារាំង ដោយសមាជិក SUGA គឺជាសមាជិកដំបូងជាមួយម៉ាកយីហោ Valentino ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Dilraba នឹងជំនួសតំណែងរបស់ Angelababy ក្លាយជាទូតសុឆន្ទៈ Dior ពេញសិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ