Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ថា ជម្លោះនៅសមុទ្រចិនខាងត្បូង នឹងក្លាយជាមហន្តរាយសម្រាប់​ពិភពលោកទាំងមូល

បានផុស

នៅ

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីពេលថ្មីៗនេះថា ជម្លោះណាមួយទឹកដីនៅសមុទ្រចិនខាងត្បូងនឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Marcos Jr. បានលើកឡើងថា “ជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសចិន និងហ្វីលីពីន រួមជាមួយនឹងប្រទេសផ្សេងទៀតទាំងនៅក្នុង និងជុំវិញសមុទ្រចិនខាងត្បូង ដូចជា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេ ធ្វើឲ្យអ្នកដេកមិនលក់គ្រប់ពេលទាំងអស់ មិនថា ពេលយប់ ឬពេលថ្ងៃឡើយ ។ ជម្លោះនេះមានថាមពលខ្លាំងណាស់ ដូច្នេះអ្នកត្រូវតែយកចិត្តទុកដាក់លើវាដាច់ខាត” ។

ប្រធានាធិបតីហ្វីលីពីនរូបនេះ​​អះអាង​ទៀត​ថា “យើងមិនមាន​ជម្លោះ​ជាមួយ​ចិន ឬជាមួយអាមេរិកនោះ​ទេ ហើយក៏គ្មានប្រទេសណាមួយចង់កើតមានសង្គ្រាមផងដែរ ប៉ុន្តែទោះជាយ៉ាងណា ភាព​តានតឹង​​នេះបាន​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ក្នុង​តំបន់​រួច​ទៅ​ហើយ” ។

គួរបញ្ជាក់ថា ហ្វីលីពីនបានដាក់ពាក្យបណ្ដឹងការទូតរាប់រយករណីជាមួយប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ រួមទាំងសំណុំរឿងជិត ២០០ ករណីក្នុងឆ្នាំ ២០២២ ខណៈបណ្តឹងចំនួន ៦៥ បានកើតឡើង បន្ទាប់ពីលោក Marcos Jr. ចូលកាន់តំណែងកាលពីខែមិថុនា ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម