Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថាឲ្យលោកខាងលិច កំពុងសម្លាប់ប្រជាជនរបស់ខ្លួន

បានផុស

នៅ

ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានសរសេរនៅលើបណ្ដាញ Twitter កាលពីថ្ងៃសៅរ៍ថា “ការសម្រេចចិត្តរបស់លោកខាងលិច ដែលមិនផ្ដល់អាវុធទំនើបៗឲ្យអ៊ុយក្រែន គឺប្រៀបដូចជាកំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើនឡើងៗ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងរបស់លោក Podolyak បានកើតឡើង បន្ទាប់ពីអាល្លឺម៉ង់បានជាប់គាំងលើការសម្រេចចិត្តថាតើត្រូវផ្គត់ផ្គង់រថក្រោះ Leopard ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់រដ្ឋាភិបាលទីក្រុងកកៀវប្រឆាំងនឹងរុស្ស៊ីដែរឬយ៉ាងណា ។

ទីប្រឹក្សារបស់លោក Volodymyr Zelensky រូបនេះបានបញ្ជាក់ទៀតថា “ការមិនសម្រេចចិត្តឲ្យហើយនៅពេលនេះ ក៏ដូចជាការពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃក្នុងការមិនបញ្ជូនអាវុធឲ្យអ៊ុយក្រែន គឺកំពុងសម្លាប់ប្រជាជនរបស់យើងកាន់តែច្រើន ដូច្នេះសូមមេត្តាគិត​ឲ្យ​បាន​លឿន” ។

ប្រទេសចំនួន ៥០ បានយល់ព្រមកាលពីថ្ងៃសុក្រក្នុងការផ្គត់ផ្គង់សម្ភារយោធាដល់អ៊ុយក្រែនក្នុងតម្លៃរាប់ពាន់លានដុល្លារ ដែលរួមទាំងរថពាសដែក និងគ្រាប់បែកដើម្បីជួយដល់ទីក្រុងកៀវក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការសឹករបស់កងកម្លាំងរុស្ស៊ីដែលអូសបន្លាយពេលជិត ១ ឆ្នាំមកនេះ ។

គួរបញ្ជាក់ថា អ៊ុយក្រែន​កំពុង​អង្វរ​សុំ​រថក្រោះ Leopard 2 ដែលផលិត​ដោយ​អាល្លឺម៉ង់ ខណៈសម្ព័ន្ធមិត្តជាច្រើនក៏បានគាំទ្រសំណើររបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ផងដែរ ដោយនិយាយថា រថក្រោះធុននេះមានសារៈសំខាន់សម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែនជាមួយប្រទេសជិតខាងដែលមានសមត្ថភាពធំជាងខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ដឹងទេ វៀតណាម មិនធ្លាប់ជួបរឿងប្រធានាធិបតីលាលែងពីតំណែងពាក់​កណ្ដាលទី តាំងពីឆ្នាំណាមក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម