ព័ត៌មានអន្ដរជាតិ
ក្រុមទាហានស៊ីឈ្នួល រុស្ស៊ី ផ្ញើសំបុត្រឆ្លើយតបជាពិសេសទៅ អាមេរិក វិញ
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ដោយសារតែក្រុមមួយនេះត្រូវសេតវិមានចោទប្រកាន់ថា ប្រព្រឹត្តអំពើដ៏សាហាវ ក្រោយទទួលអាវុធពីកូរ៉េខាងជើង ។

ជាការឆ្លើយតប ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group បានបញ្ចេញសំបុត្រខ្លីមួយជូនជាពិសេសទៅកាន់សេតវិមាន ដោយនៅក្នុងសំបុត្រនោះបានសួរតបទៅវិញថា តើក្រុម Wagner Group ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មអ្វី ទើបធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មថ្មីមកលើក្រុមនេះ ។
ការបោះពាក្យសម្ដីរបស់ក្រុម Wagner Group កើតឡើង បន្ទាប់ពីអ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយថា ក្រុមទាហានស៊ីឈ្នួលមួយនេះបាននិងកំពុងគាំទ្រកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន ។

សំបុត្រជាភាសាអង់គ្លេសដែលផ្ញើទៅកាន់លោក Kirby ហើយបានបង្ហោះនៅលើបណ្តាញ Telegram របស់ស្ថាបនិកក្រុម Wagner លោក Yevgeny Prigozhin បានសរសេរថា “សូមគោរពលោក Kirby តើអ្នកអាចបញ្ជាក់ឲ្យច្បាស់ៗបានទេថា ឧក្រិដ្ឋកម្មអ្វីខ្លះត្រូវបានប្រព្រឹត្តដោយក្រុម Wagner Group?” ។
គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិកបានចាត់ថ្នាក់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏គ្រោះថ្នាក់មួយ ដោយសារតែអំពើឃោរឃៅ និងការរំលោភសិទ្ធិមនុស្ស ដែលពួកគេបាននិងកំពុងប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អាមេរិក ចោទ កូរ៉េខាងជើង ថាលួចផ្ដល់អាវុធឲ្យក្រុមទាហានស៊ីឈ្នួល រុស្ស៊ី ប្រើកម្ទេច អ៊ុយក្រែន

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?