ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសគម្រោងផ្ដល់ការបង្រៀនជំនាញវិជ្ជាជីវៈមិនអស់ប្រាក់ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ នេះ បានប្រកាសពីគម្រោងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូរទាំងប្រទេសប្រមាណ ១.៥ លាននាក់ ក្នុងមួយឆ្នាំ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែមករានេះថា៖ «យើងនឹងធ្វើនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បានសេចក្ដីថា យើងនឹងរាប់រក សម្រាប់សិស្សបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលចេញពីគ្រួសារក្រីក្រគ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ។ យើងយកពួកគាត់ទៅបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ក៏ប៉ុន្តែយើងផ្ដល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់ថែមទៀត ធ្វើម៉េចបណ្ដុះបណ្ដាលធនធានមនុស្ស។ បើយើងដោះស្រាយក្នុងរង្វង់ ១.៥ លាននាក់នេះ ខ្ញុំគិតថា សេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមានច្រើន ដែលចាំបាច់ត្រូវតែយកចិត្តទុកដាក់ ធនធានមនុស្សដែលម្រើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏មានច្រើន ដូច្នេះ! ១.៥ លាន នាក់ ដែលត្រូវបណ្ដុះបណ្ដាល ក្នុងមួយឆ្នាំ នៅពេលខាងមុខផ្ដល់ឱ្យពួកគេនូវជំនាញដែលទទួលបាននូវការវិនិយោគពីខាងក្រៅ កាន់តែច្រើន ខណៈតម្រូវការមិនមែនត្រឹមតែកម្លាំងទេគឺទាមទារបច្ចេកទេសផងដែរ។

បើតាមប្រមុខដឹកនាំរាជរដ្ឋាភិបាល កម្ពុជាមានសក្ដានុពលដោយមានមនុស្សវ័យក្មេងច្រើន ខណៈសមត្ថភាពនៅមានកម្រិត ដូច្នេះហើយបានជាខ្ញុំដាក់ឱ្យគណៈកមា្មធិការគោលនយោបាយសេដ្ឋកិច្ចសិក្សាអំពីបញ្ហានេះ លទ្ធភាពនៃការដែលយើងជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យយុវជនក្រីក្រ ទទួលបានការបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ក៏ប៉ុន្តែយើងត្រូវផ្ដល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់បន្ថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា យើងត្រូវប្រមើលមើលនៃការអភិវឌ្ឍរបស់ប្រទេស ដំណាក់កាល នៃឧស្សាហកម្ម ៤.០ ឬសេដ្ឋកិច្ចឌីជីថល ទាមទារឱ្យមានការខិតខំទាំងអស់គ្នា៕
អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ