Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បើកប្រាក់បៀវត្សតាមធនាគារ អាចការពារសុវត្ថិភាពនៃការដឹកប្រាក់ ផង និងដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ផង

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តលើកឡើងជុំវិញការបើកបៀវត្សជូនមន្ត្រីរាជការ ​និងកងកម្លាំងប្រដាប់អាវុធតាមប្រព័ន្ធធនាគារ ដែលអាចការពារអំពីសុវត្ថិភាពនៃការដឹកប្រាក់សុទ្ធផង និងក៏ដើម្បីបានប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ នាព្រឹកថ្ងៃទី ២៣ ខែមករានេះ បានបន្តលើកឡើងអំពីការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ ​និងកងកម្លាំងប្រដាប់អាវុធ ដែលធ្វើឡើងតាមប្រព័ន្ធធនាគារ ដោយមិនវិលត្រឡប់ទៅបើកជាសាច់ប្រាក់ទៀតឡើយ។

បើតាមសម្ដេចតេជោ ហ៊ុន សែន ការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ ​និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារ ដើម្បីបានប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផង និងអាចការពារអំពីសុវត្ថិភាពនៃការដឹកប្រាក់សុទ្ធផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «អាហ្នឹងហើយ ជាវិធីដើម្បីដោះស្រាយបញ្ហា ហើយពន្លឿន និងប្រើបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផង ប្រើបច្ចេកវិទ្យាដើម្បីប្រឆាំងអំពើពុករលួយ…បើកសុទ្ធឯណាសុវត្ថិភាពនៃការដឹកលុយៗ ត្រូវដឹកទៅតាមរតនាគារទាំងអស់ រួចបញ្ចេញទៅតាមរតនាគេ ត្រូវអ្នកពីអង្គភាព ឧទាហរណ៍អង្គភាពកងទ័ព ឬស្ថាប័នណាមួយ ត្រូវបើកលុយចេញពីធនាគារ យកទៅចែករាប់ រាប់ហ្នឹងកាត់ក្បាលលុយ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា នៅពេលដែលរាជរដ្ឋាភិបាល ចាប់ផ្ដើមអនុវត្តការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ ​និងកងកម្លាំងប្រដាប់អាវុធ តាមប្រព័ន្ធធនាគារនាពេលកន្លង គឺបានរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់ ដែលមានតែឈ្មោះក្នុងស្ថាប័ន តែមិនមានមនុស្សមកធ្វើការ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា «សូម្បីតែយើងអនុវត្តការបើកបៀវត្សប្រព័ន្ធធនាគារ យើងរកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់ ដែលវាអត់មានឈ្មោះ មានតែឈ្មោះ តែវាអត់មានមនុស្ស ឯអ្នកខ្លះ មនុស្សម្នាក់ធ្វើការ ៣កន្លែងៗ ធ្វើការនៅក្រសួងនេះ ឈ្មោះនេះ ធ្វើការនៅក្រសួងនោះ ឈ្មោះនោះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម