ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី ណែនាំថា កុំសែនចិនដើម្បីរកស៊ីមានបាន តែត្រូវចេះចាយឱ្យដូចចិន
អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានប្រាប់ទៅប្រជាពលរដ្ឋខ្មែរក្នុងឱកាសចូលឆ្នាំចិនថា សូមកុំឱ្យប្រជាជនខ្មែរសែនចិន ព្រោះតែចង់ឱ្យរកស៊ីមានបានដូចចិន ប៉ុន្តែ ត្រូវចេះរកស៊ី រៀនចាយលុយ គិតពីចំណូលចំណាយឱ្យដូចជនជាតិចិន ទើបជាការប្រសើរ។
អ្នកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា៖ “កន្លងមក ខ្ញុំចេះតែផ្តាំរឿយៗថា សូមកុំសែនដូចចិន ដើម្បីរកស៊ីមានបានអី ប៉ុន្តែ ត្រូវចេះចាយឱ្យដូចចិន ទើបរកស៊ីមានបាន។ អ៊ីចឹងហើយ សូមបងប្អូនជនរួមជាតិ ក៏ដូចជា ក្មួយៗ គួរត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ឈ្វេងយល់ឱ្យច្បាស់ កុំងងឹតងងល់ ហើយកុំជ្រួលជ្រើមតាមគ្នីតាមគ្នា”។
អ្នកឧកញ៉ា គួច ម៉េងលី លើកឡើងបែបនេះ ស្របពេលដែលនៅកម្ពុជាបច្ចុប្បន្ន ប្រជាជនខ្មែរជាច្រើនបាននាំគ្នាប្រារព្ធពិធីសែនចូលឆ្នាំចិនស្ទើរតែគ្រប់ផ្ទះ។ ឯខ្លះទៀត ធ្វើពិធីសែនចិនខ្នាតធំជាងជនជាតិចិនថែមទៀត ហើយផ្ទះខ្លះ ក៏សែនចិនតាមគេតាមឯង ដើម្បីឱ្យរកស៊ីមានបានដូចជនជាតិចិន ដោយមិនបានយល់ ឬ ដឹងពីទំនៀមទម្លាប់ចិនច្បាស់លាស់ឡើយ។
អ្នកឧកញ៉ា គួច ម៉េងលី បានផ្តាំផ្ញើថា ប្រសិនជាចង់មាន ចង់បានពិតមែននោះ គឺត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង និងសន្សំបទពិសោធការងារឱ្យបានច្រើន ខិតខំប្រឹងប្រែងធ្វើការងារ នោះ ប្រាក់កាក់នឹងរត់មករកអ្នកដោយខ្លួនឯង។ អ្នកឧកញ៉ា បានអះអាងថា៖ “បើយើងអត់ជួយខ្លួនឯង កុំសង្ឃឹមថា មានអ្នកជួយយើងឱ្យសោះ សូម្បីតែខ្មោច ក៏មិនមើលមុខយើងដែរ”។
លោកបន្តថា មនុស្សម្នាក់ៗ តែងតែមានជំនឿរៀងៗខ្លួន ប៉ុន្តែ ក៏ត្រូវចេះឈ្វេងយល់ថា ជំនឿណាខ្លះដែលជះឥទ្ធិពលល្អ និងមិនល្អមកដល់ខ្លួនឯង? ដូច្នេះហើយ គួរទទួលយកជំនឿណាដែលចំណេញសម្រាប់ខ្លួនឯង ហើយត្រូវបើកចិត្តឱ្យទូលាយ ស្គាល់ខ្លួនឯងឱ្យបានច្បាស់ មុននឹងទទួលយកអ្វីមួយដែលថ្មីទៀត៕
ដោយ៖ អុន ស្រីមាន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ