Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនជប៉ុនមួយគ្រោងបោះទុនវិនិយោគកែច្នៃផលិតផលកសិកម្មនៅក្នុងខេត្តបាត់ដំបង

បានផុស

នៅ

ក្រុមហ៊ុនជប៉ុន Shindo Shigeharu Shop Co. Ltd. មានបំណងការបោះទុនវិនិយោគ កែច្នៃផលិតផលកសិកម្ម ដែលមានដូចជា ផ្លែឈើហូបផ្លែជាដើម នៅក្នុងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ បានសម្តែងការស្វាគមន៍ ចំពោះក្រុមហ៊ុនដែលមានបំណងក្នុងការវិនិយោគនៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងគម្រោងកែច្នៃផ្លែឈើនេះ ស្របពេលដែលខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលខ្ពស់ ទាំងផ្នែកទេសចរណ៍ និងកសិកម្ម ហើយរដ្ឋបាលខេត្តរង់ចាំការសហការជានិច្ច។ លោកអភិបាលខេត្ត លើកឡើងថា គោលបំណង​របស់រដ្ឋបាលខេត្តគឺលើកកម្ពស់វិស័យកសិកម្មនៅក្នុងខេត្តបាត់ដំបង ព្រោះជារៀងរាល់ឆ្នាំ ផលិតផលកសិកម្មមួយចំនួន ដូចជាផ្លែស្វាយ ផ្លែមៀនប៉ៃលិន ឬម្នាស់ជាដើម មានចំនួនច្រើនដែលសេសសល់ និងមានតម្លៃថោក ដោយសារគ្មានរោងចក្រក្នុងការកែច្នៃផលិតផលទាំងនោះ។

សូមបញ្ជាក់ថា លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបក្រុមហ៊ុន Shop Shindou Shigeharu Limited Company កាលពីថ្ងៃទី ១៨ ខែ មករា ដើម្បីពិភាក្សាការងារអំពីគម្រោង​ដែលក្រុមហ៊ុន Shop Shindou Shigeharu Limited Company មានគម្រោងបោះទុនវិនិយោគ លើការកែ​ច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបងនាពេលខាងមុខនេះ ។

ក្រុមហ៊ុនជប៉ុន Shindo Shigeharu Shop Co. Ltd. គឺជាក្រុមហ៊ុនផលិតអាហារដ៏ល្អបំផុត នៅក្នុងខេត្តអិហិមិ ជាពិសេសខាងផ្លែឈើស្ងួត ដូចជា ក្រូចឆ្មារ/ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញរបស់ខេត្តអិហិមិ ដោយក្នុងនោះ ក្រុមហ៊ុនមានបំណងក្នុងការសិក្សា និងស្វែងយល់បន្ថែមទៀត មុននឹងការបោះទុនវិនិយោគ នៅក្នុងខេត្តបាត់ដំបង ក្នុងការកែ​ច្នៃផលិតផលកសិកម្ម ដែលមានដូចជាផ្លែឈើហូបផ្លែជាដើម។

បើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថា គម្រោងវិនិយោគទៅ​លើការកែច្នៃផលិតផលកសិកម្មរបស់ក្រុមហ៊ុនជប៉ុននេះ គឺជាដំណឹងដ៏ល្អ ដោយសារខេត្តបាត់ដំបង មានសក្ដានុពល​លើវិស័យកសិកម្ម ជាពិសេស គឺសម្បូរផ្លែឈើច្រើនប្រភេទ ដូចជា ផ្លែស្វាយ ជាដើម ដែលមានទំហំប្រមូលផលជិត ២ម៉ឺនហិកតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម