Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនជប៉ុនមួយ រកឃើញថា ស្វាយចន្ទីកម្ពុជាអាចកែច្នៃជាប្រេងជីវឥន្ធនៈបាន

បានផុស

នៅ

លោក Tetsuo Murayama ប្រធានក្រុមហ៊ុន Top planning Japan បានលើកឡើងថា ស្វាយចន្ទីកម្ពុជា គឺមានសក្តានុពលខ្ពស់ក្នុងការទាញយកជាជីវឥន្ធនៈសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព ខណៈក្រុមហ៊ុនមួយនេះបានសាកល្បងយកសំបកស្វាយចន្ទីដែលបោះចោលមកចម្រាញ់ជាជីវឥន្ធនៈប្រកបដោយភាពជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការសាកល្បងនេះ ក្រុមហ៊ុន បានអះអាងថា ប្រេងដែលចម្រាញ់ចេញពីគ្រាប់ស្វាយចន្ទី គឺមានចំហេះថាមពលទៅដល់១០ ០០០កាឡូរី ដែលស្មើនឹងចំហេះប្រេងកាត និងសំបកស្វាយចន្ទីមានចំហេះថាមពល ៥ ០០០កាឡូរី ដោយស្មើនឹងចំហេះធ្យូងថ្ម។ លោក Tetsuo Murayama បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក នឹងបន្តធ្វើការពិសោធលើការផលិតចំហេះប្រេងស្វាយចន្ទីបន្ថែមទៀតក្នុងគោលបំណងធ្វើពាណិជ្ជកម្មនៅពេលខាងមុខ។ លោកសង្កត់ធ្ងន់ថា បើការធ្វើពាណិជ្ជកម្មប្រេងជីវឥន្ទនៈពីចំហេះថាមពលស្វាយចន្ទីបានជោគជ័យ នោះកម្ពុជានឹងក្លាយជាតំបន់ប្រេងជីវឥន្ធនៈសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

បើតាមលោកប្រធានក្រុមហ៊ុន គឺកម្ពុជាបានប្រមូលផលស្វាយចន្ទីប្រមាណ ១លានតោនក្នុងមួយឆ្នាំ ប៉ុន្តែ មិនមានការកែច្នៃទេ ហើយភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម។ លោកថា បើកម្ពុជាអាចយកស្វាយចន្ទីមកកែច្នៃជាប្រេងជីវឥន្ធនៈបានមែននោះ កម្ពុជា នឹងទទួលបានប្រេងជីវៈឥន្ធនៈប្រមាណ ២សែនតោនក្នុងមួយឆ្នាំៗ ខណៈកម្ពុជាត្រូវបានអង្គការអន្តរជាតិជាច្រើនទទួលស្គាល់ថា ជាប្រទេសសក្តានុពលមួយក្នុងការកែច្នៃផលិតផលកសិកម្មដ៏សំខាន់ទាក់ទងនឹងសន្តិសុខស្បៀងពិភពលោក ហើយទៅអនាគត កម្ពុជា ក៏អាចក្លាយជាអ្នកផ្គត់ផ្គង់ប្រេងជីវឥន្ធនៈប្រកបដោយនិរន្តរភាព។

គួរជម្រាបថា ក្រុមហ៊ុនជប៉ុន Top planning Japan គឺជាដៃគូរសហការដ៏សំខាន់របស់សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងខេត្តកំពង់ធំ ហើយក្នុងមួយឆ្នាំៗក្រុមហ៊ុនបាននាំចេញផលិតផលគ្រាប់ស្វាយចន្ទីចំនួន ១២តោនទៅកាន់ទីផ្សារប្រទេសជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម