Connect with us

ព័ត៌មានជាតិ

នាយកដ្ឋានព័ត៌មានវិទ្យា បង្ហាញពីបច្ចេកទេសរបស់អ្នកបោកប្រាស់​តាមបណ្តាញអ៊ីនធឺណិត

បានផុស

នៅ

ភាពរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល បានប្រែក្លាយរបៀបរបបរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ដោយប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក្នុងការផ្សព្វផ្សាយ លក់ផលិតផល ឬសេវា លើគេហទំព័រ ឬកម្មវិធីបណ្តាញ​ទំនាក់ទំនងសង្គម ជាដើម។ ក្នុងពេលទន្ទឹមគ្នានេះ ក៏មានជនខិលខូចមួយចំនួន បានប្រើប្រាស់​នូវគេហទំព័រ ឬកម្មវិធី​បណ្តាញទំនាក់ទំនងសង្គម (ឧទាហរណ៍ ទំព័រផេកហ្វេសប៊ុក – Facebook Page) ដោយបន្ថែម​ជាមួយ​នឹងការផ្សព្វ​ផ្សាយ (Ads) ដើម្បីទាក់ទាញជនរងគ្រោះ ក្នុងការទិញផលិតផល ឬសេវា ដែលបានផ្សព្វផ្សាយ​ទាំងនោះ។តើជនខិលខូចឆបោកប្រាក់ជនរងគ្រោះ ដោយរបៀបណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានព័ត៌មាន ក្រសួងមហាផ្ទៃ បានបង្ហាញពីបច្ចេកទេស ដែលជនខិលខូចបានប្រើប្រាស់ ដើម្បីឆបោកប្រាក់​ជនរងគ្រោះ (Online Shopping Scam) មានដូចខាងក្រោម៖

១- ប្រើប្រាស់គេហទំព័រ ឬទំព័រផេកបណ្តាញសង្គម (Facebook Instagram ) បង្ហោះលក់នូវផលិតផល ឬសេវា កម្រមានលក់លើទីផ្សារ ឬមានលក់តែផ្តល់ជូននូវតម្លៃពិសេស

២- ប្រើប្រាស់កម្មវិធី Advertising (Ads) ជម្រុញការផ្សព្វផ្សាយឱ្យដល់ជនរងគ្រោះ

៣- ប្រើប្រាស់គណនីក្លែងក្លាយជាច្រើន ដើម្បីផ្តល់មតិយោបល់ល្អៗលើផលិតផល ឬសេវា ដែលពួកគេបានផ្សព្វផ្សាយ បង្ហោះលក់លើគេហទំព័រ ឬបណ្តាញសង្គម

៤- ណែនាំជនរងគ្រោះឱ្យធ្វើការទូទាត់ប្រាក់តាមមធ្យោបាយផ្សេងៗ តួយ៉ាង៖ ទូទាត់ តាមកាតធនាគារ (visa / master card) កម្មវីធីធនាគាររចល័ត (Mobile Banking) ឬតាមប្រព័ន្ធទូទាត់ប្រាក់ឌីជីថល (ឧទាហរណ៍ កម្មវិធី KHQR Wing ឬ TrueMoney ជាដើម)

៥- ចំណែកគណនីដែលជនខិលខូចប្រើប្រាស់ដើម្បីទទួលប្រាក់ទូទាត់ពីជនរងគ្រោះ ភាគច្រើនគឺជាគណនីរបស់ភាគីទី៣ (Money Mule) ដែលជនខិលខូចបានឆបោក ដើម្បីទទួលប្រាក់ ផ្ទេរប្រាក់ ឬដកប្រាក់ ឱ្យពួកគេបន្ត

៦-​ បន្ទាប់ពីជនរងគ្រោះទូទាត់ប្រាក់រួចរាល់​ ពុំមានការផ្តល់ជូនផលិតផល​ ឬសេវា​ ដូចការសន្យាឡើយ។

ជាមួយគ្នានេះ នាយកដ្ឋានព័ត៌មានវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពិចារណាមុនពេលទិញ និងទូទាត់ប្រាក់ លើផលិតផល ឬសេវា លើបណ្តាញអ៊ីនធឺណិត ដែលមានភាពមិនប្រក្រតី ឬពុំមានព័ត៌មានអ្នកផ្គត់ផ្គង់ច្បាស់លាស់។

បើតាមនាយកដ្ឋានព័ត៌មានវិទ្យា ក្នុងករណីមានការសង្ស័យ សូមធ្វើការរាយការណ៍ (Report) អត្ថបទផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Ads) ឬអត្ថបទ (Posts) នៃផលិតផល ឬសេវាទាំងនោះ ដើម្បីកុំឱ្យមានជនរងគ្រោះ​ធ្លាក់ចូលក្នុង​ល្បិចឆបោកនេះជាបន្តបន្ទាប់ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៦ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤៤ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម