Connect with us

ព័ត៌មានជាតិ

បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ទទួល​បាន​សិស្ស​ចូលរៀន​ជិត ៤ លាន​នាក់​

បានផុស

នៅ

​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា លោក​បណ្ឌិត​សភា​ចា​រ្យ ហង់ ​ជួន ណា​រ៉ុ​ន បាន​ថ្លែង​ឲ្យដឹងថា​ ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ ២០២០-២០២១ នេះ ​មាន​សិស្សានុសិស្ស​ជិត​៤ លាន​នាក់ បាន​ចូល​សិក្សា​ នៅ​តាម​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ​និង​ឯកជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​សិស្ស​ថ្នាក់​មត្តេយ្យ​ និង​ចំណេះដឹង​ទូទៅ​ទាំង​រដ្ឋ​និង​ឯកជន​ មាន​ប្រមាណ​៣.៥​លាន​នាក់ ។ ដោយឡែក​ថ្នាក់​ឧ​ត្ត​ម​សិក្សា​ទាំង​រដ្ឋ​ និង​ឯកជន​មាន​ប្រមាណ ២១​ម៉ឺន​នាក់​។​

​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ​ជួន ណា​រ៉ុ​ន បាន​ថ្លែង​ឲ្យ​ដឹង​បែបនេះ​ ក្នុង​ឱកាស​អញ្ជើញ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ដែល​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី១១ ខែ​មករា ឆ្នាំ​២០២១​នេះ នៅ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម ខេត្ត​កំពង់ចាម។ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​ បានឲ្យដឹង​ផងដែ​រថា​ បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​មត្តេយ្យ​សិក្សា​ និង​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ទាំង​រដ្ឋ​ និង​ឯកជន​ មាន​ប្រមាណ ១៨,០០០ កន្លែង។ ក្នុង​នោះ​មត្តេយ្យ​សិក្សា​សហគមន៍​៣ ០០០​កន្លែង​ គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​របស់​រដ្ឋ ១៣ ៥០០ កន្លែង​និង គ្រឹះស្ថានសិក្សា​ឯកជន​១ ៥០០​កន្លែង​។ ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា ទូទាំងប្រទេស​មាន ១២៥ កន្លែង​ក្នុង​នោះ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ៤៨ និង​ឯកជន ៧៧។

​នៅ​ក្នុង​ការ​ថ្លែង​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ​ជួន ណា​រ៉ុ​ន បាន​ជំរុញ​ឲ្យ​គ្រឹះស្ថានសិក្សា​រដ្ឋ​ទាំងអស់​ បន្ត​យកចិត្តទុកដាក់​លើ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា​ តាមរយៈ​ការអនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​(SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ​ ក្នុង​បរិបទ​កូ​វីដ​-១៩​និង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) ស្ដីពី​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ​និង​កីឡា សកម្មភាព​សិល្បៈ​និង​សេវា​អាហារដ្ឋាន​នៅតាម​គ្រឹះស្ថាន សិក្សា​រដ្ឋ​និង​ឯកជន​ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩​។ លោក​រដ្ឋមន្ត្រី​អប់រំ​បាន​គូស​បញ្ជាក់​ថា ដើម្បី​ធានាបាន​ការអប់រំ​មួយ​ល្អ​ប្រសើរ​ក្នុង​បរិបទ​កូ​វីដ​១៩​នេះ​ ក្រសួង​បាន​ចេញ​សេចក្ដីណែនាំ​ស្ដីពី​ការអនុវត្ត​កម្មវិធីសិក្សា​បង្រួញ​ និង​កាលវិភាគ​សិក្សា ​សម្រាប់​ មត្តេយ្យ​សិក្សា ម​ត្តេ​យ្យ​សិក្សា​សហគមន៍ បឋមសិក្សា និង​មធ្យមសិក្សា​រដ្ឋ សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ ដោយ​ផ្តោតលើ​រៀបចំ​សិស្ស​ក្នុង​ថ្នាក់ ការបែងចែក​កម្មវិធី​សិក្សា​និង​មេរៀន​សិក្សា​និង​ការអនុវត្ត​កម្មវិធីសិក្សា​បង្រួញ​។​

​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ គឺជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ការចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​សិស្សានុសិស្ស​ ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន និង ជា​ថ្ងៃ​ត្រឡប់​មកកាន់ សាលារៀន​វិញ​ ក្នុង​ឆ្នាំ​សិក្សា​ថ្មី​របស់​សិស្សានុសិស្ស និស្សិត បន្ទាប់ពី​បាន​ឆ្លងកាត់​និង​ទទួល​នូវ​បទពិសោធន៍​នៃ​ការអប់រំ​ក្ នុង​សម័យ​កូ​វីដ​-១៩ ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០ កន្លងមកនេះ​ ទោះបី​ក្នុង​រូបភាព​ខុសៗ​គ្នា​យ៉ាងណាក៏ដោយ។ ថ្វី​ត្បិត​ឆ្នាំនេះ ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏ដូចជា​ពិភពលោក​ទាំងមូល​ កំពុង​តែ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​មិនទាន់មាន​ភាពច្បាស់លាស់​ពាក់ព័ន្ធ​នឹង​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ​ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្រារព្ធ​ពី​ធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ដ៏​មាន សារៈសំខាន់​នេះ​ក្រោម​ទស្សនាទាន​ថ្មី​ គឺ​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ៕

អត្ថបទ៖ ​ណា​រី

សូមចុចអាន៖ ប្រមុខ​រាជរដ្ឋាភិបាល​ ជំរុញ​ឲ្យ​ក្រសួង​អប់រំ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ ក្នុង​សតវត្ស​ទី​២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច២ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម