ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ដដែល ១សប្តាហ៍មានបញ្ហាជាមួយយន្តហោះ៥គ្រឿង
ជើងហោះហើររបស់ក្រុមហ៊ុន Qantas ឆ្ពោះទៅកាន់ទីក្រុងស៊ីដនី បានវិលត្រលប់ទៅប្រទេសហ្វីជីវិញ ជាការប្រុងប្រយ័ត្ន បន្ទាប់ពីអាកាសយានិក បានទទួលរបាយការណ៍អំពីផ្សែងនៅក្នុងកាប៊ីន។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Daily Mail។

ឧបទ្ទវហេតុកាលពីល្ងាចថ្ងៃអាទិត្យទី២២ខែមករានេះ គឺជាបញ្ហាលើកទី៥ ដែលក្រុមហ៊ុននេះជួបប្រទះក្នុងរយៈពេលត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ។
ភីឡុតយន្តហោះ Boeing 737 នៃជើងហោះហើរ QF102 ចេញពីទីក្រុង Nadi នៃប្រទេស ហ្វីជីឆ្ពោះទៅកាន់ទីក្រុង ស៊ីដនី បានស្នើសុំចុះចត ប៉ុន្តែមិនប្រកាសអាសន្នទេ។

ការចង្អុលបង្ហាញដំបូងគឺថា ផ្សែងមានជាប់ទាក់ទងនឹងឡ នៅក្នុងផ្ទះបាយរបស់យន្តហោះ។ ទោះបីជាយ៉ាងណាក៏ដោយ ផ្សែងបានរលាយបាត់ទៅ ហើយគ្មាននរណាម្នាក់រងផលប៉ះពាល់ឡើយ។
ឧប្បត្តិហេតុនេះកើតឡើង បន្ទាប់ពីព្រឹត្តិការណ៍កាលពីប៉ុន្មានថ្ងៃមុន។

កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែមករា ក្រុមហ៊ុន Qantas និយាយថា ជើងហោះហើរ QF101 ដែលជាយន្តហោះ Boeing 737 ឆ្ពោះទៅទីក្រុង Nadi បានបកត្រលប់ទៅទីក្រុងស៊ីដនីវិញ បន្ទាប់ពីមាន បញ្ហាមេកានិច។
មួយថ្ងៃក្រោយមក ជើងហោះហើររបស់ក្រុមហ៊ុន Qantas ចំនួនបីទៀត ក៏បានហោះបកមកវិញផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ត្រឹម៣ថ្ងៃប៉ុណ្ណោះ យន្តហោះ៣គ្រឿងរបស់ក្រុមហ៊ុនតែមួយ មានបញ្ហាម៉ាស៊ីននៅលើអាកាស

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ