ព័ត៌មានជាតិ
ក្រសួងការពារជាតិស្នើសមត្ថកិច្ចចាត់វិធានការច្បាប់លើបុគ្គលដែលយកឯកសណ្ឋានយោធាពាក់ខុសច្បាប់
ក្រសួងការពារជាតិបានស្នើដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការច្បាប់លើបុគ្គលម្នាក់ដែលបានយកឯកសណ្ឋានយោធាមកពាក់ដោយខុសច្បាប់ ហើយបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំប្រទេសជាតិ។
បុគ្គល សុគន្ធារៈ ឡុង ដែលជាបរិវារបស់ក្រុមប្រឆាំង បានកំពុងធ្វើសកម្មភាពវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលយ៉ាងខ្លាំងក្លា ដើម្បីបំពេញចិត្តក្រុមឧទ្ទាមក្រៅប្រទេស។ ក្នុងនោះ បុគ្គលរូបនេះ បានប្រើឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ហើយប្រើប្រាស់ពាក្យសម្តីអសុរោះ និងគ្មានអសីលធម៌វាយប្រហារទៅលើឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។
នៅរសៀលថ្ងៃទី២៣ ខែមករានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ឡុង សុគន្ធារៈ ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិ បានចាត់ទុកទង្វើរបស់បុគ្គលពាលរូបនេះ តាមរយៈការគ្រងឯកសណ្ឋានយោធាដោយខុសច្បាប់ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ហើយគឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឲ្យបាន។
អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសប្រឆាំងដាច់ខាតចំពោះជនណាដែលព្យាយាមធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។ ទន្ទឹមនេះ លោកបានប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឲ្យជនណាមួយមករំលោភបំពានបានឡើយ។
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំចែកចាយបន្តនូវវីដេអូរបស់បុគ្គលពាលក្រៅសង្គមរូបនេះ ហើយស្នើស្ថាប័នមានសមត្ថកិច្ចចាត់វិធានការលើបុគ្គលម្នាក់នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕
-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?