ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពនៅភាគខាងជើងប្រទេសចិន ចុះត្រជាក់បំផុត -53 អង្សាសេ (មានវីដេអូ)
ទីក្រុង Mohe ភាគខាងជើងប្រទេសចិន ជួបប្រទះសីតុណ្ហភាពធ្លាក់ចុះទាបបំផុត មិនធ្លាប់មានសោះក្នុងកំណត់ត្រារបស់ខ្លួន។
Mohe ដែលត្រូវបានគេស្គាល់ថាជា “ប៉ូលខាងជើងរបស់ប្រទេសចិន” គឺស្ថិតនៅក្នុងខេត្ត Heilongjiang ជិតព្រំដែនរុស្ស៊ី។
កាលពីថ្ងៃអាទិត្យ ស្ថានីយឧតុនិយមក្នុងស្រុករបស់ខ្លួន បានកត់ត្រាសីតុណ្ហភាពធ្លាក់ចុះទាបបំផុតគឺ -53អង្សាសេ នៅម៉ោង៧ព្រឹក។ សីតុណ្ហភាពត្រជាក់បំផុត ក្នុងកំណត់ត្រាចាស់របស់ទីក្រុងនេះគឺ -52.3អង្សាសេ កាលពីឆ្នាំ១៩៦៩។
ទោះបីជាយ៉ាងណាក៏ដោយ សីតុណ្ហភាពនៅទីនោះ មិនមែនជាសីតុណ្ហភាពទាបបំផុតទេ សម្រាប់ប្រទេសចិន។
សីតុណ្ហភាពចុះត្រជាក់បំផុតដែលមិនធ្លាប់មានក្នុងប្រទេសចិនគឺ -58អង្សាសេ នៅទីក្រុង Genhe កាលពីខែធ្នូឆ្នាំ២០០៩។
ទោះបីជាយ៉ាងណាក៏ដោយ មិនមែនជារឿងចម្លែកទេចំពោះទីក្រុង Mohe ដែលជួបប្រទះអាកាសធាតុត្រជាក់បែបនេះ។ កាសែត China Daily បានរាយការណ៍ថា ទីក្រុងនេះត្រូវបានចាត់ទុកថា ជាកន្លែងត្រជាក់បំផុតនៅក្នុងប្រទេសចិន ហើយរដូវរងារបស់វា ជាធម្មតាមានរយៈពេលប្រាំបីខែ។
សារព័ត៌មានប៉េកាំងក៏បានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍មុនផងដែរថា ការប្រើប្រាស់ធ្យូងថ្មបានកើនឡើងមួយគុណនឹងបីនៅក្នុងទីក្រុងនេះ ដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទីក្រុងត្រជាក់បំផុតលើលោក សីតុណ្ហភាពរដូវរងា ធ្លាក់ដល់ ដក៥០អង្សា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ