ជីវិតកម្សាន្ដ
Pete Davidson លុបសាក់ចោលអស់ ក្រោយបែកជាមួយ Kim Kardashian
កាលពីចុងសប្ដាហ៍ តារាកំប្លែងជនជាតិអាមេរិកាំង Pete Davidson បានធ្វើដំណើរកម្សាន្តទៅកាន់កោះហាវ៉ៃជាមួយមិត្តស្រីថ្មី ហើយគេសង្កេតឃើញស្នាមសាក់ដែលសាក់សម្រាប់ Kim Kardashian (សង្សារចាស់) ត្រូវលុបអស់គ្មានសល់ ។

ត្រលប់ទៅខែតុលាវិញ Pete បានបង្អួតរូបថតបង្ហាញសាក់លើសាច់ថា “My girl is a lawyer ឬ មនុស្សស្រីរបស់ខ្ញុំគឺជាមេធាវី” សម្ដៅឲ្យ Kim ព្រោះនាងរៀនច្បាប់ ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកតាមដានធ្វើការសន្និដ្ឋានថា Pete បាញ់ឡេស័រលុបសាក់បាត់ទៅហើយ ។ ចំណែកសាក់មួយទៀតសរសេរថា “Jasmin and Aladdin” ដែលសម្ដៅលើស្នាមថើមលើកដំបូងរបស់ពួកគេក៏ត្រូវបាត់ដូចគ្នា ។

Pete ធ្លាប់ប្រាប់ Kim ថា “ខ្ញុំមិនចង់លុបបំបាត់ ឬបិទបាំងវាទេ គ្រាន់តែចង់បានវាជាស្លាកស្នាមលើខ្ញុំប៉ុណ្ណោះ” ។ ជាក់ស្ដែងសាក់ចុងក្រោយជាឈ្មោះ Kim ក៏ Pete មិនទុកដែរ យ៉ាងណាក្ដីសាច់របស់លោកនៅតែបន្សល់ស្លាកស្នាមពីការលុបសាក់ដដែល ។

បច្ចុប្បន្នតារាកំប្លែងវ័យ ២៩ ឆ្នាំរូបនេះ មានស្នាមសាក់លើស ៧០ ឌីសាញ ពាសពេញរាងកាយ ប៉ុន្តែលោកមានគម្រោងលុបវាទាំងអស់ពេលដល់អាយុ ៣០ ឆ្នាំ ដូច្នេះចាំតាមដានថាគាត់ពិតជាធ្វើតាមគម្រោងនេះឬយ៉ាងណា ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ Travis Barker បង្ហាញស្នាមសាក់ថ្មី ជារូបភ្នែករបស់ Kourtney Kardashian

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?