Connect with us

ព័ត៌មានជាតិ

អ្នកជំនាញថា បើមិនយកចិត្តទុកដាក់លើចំណុចតូចតាច នៃការអប់រំកូនទេ នោះនឹងក្លាយជាចំណាប់ខ្មាំងរបស់កូន​មិនខាន

បានផុស

នៅ

អាណាព្យាបាលមិនត្រូវបណ្តែតបណ្តាយកូនខ្លាំងពេក ហើយពឹងផ្អែកតែលើគ្រូបង្រៀន និងសាលារៀន ដើម្បីអប់រំបុត្រធីតាខ្លួននោះទេ ព្រោះមាតាបិតាបាននៅជិតកូនៗ ច្រើនជាងគ្រូនៅសាលា ហើយបើមិនយកចិត្តទុកដាក់លើចំណុច​តិចតួច នៃការអប់រំកូនទេនោះ អាណាព្យាបាលនឹងក្លាយជាចំណាប់ខ្មាំងរបស់កូន​ នៅពេលណាមួយមិនខាន។
លោក យិន សុភាព នាយកសាលារៀនគ្រូយើង ណែនាំបែបនេះ​ នៅក្នុងកម្មវិធី “៣០នាទី ជាមួយគ្រូយើង” ដែលរៀបចំឡើងដោយ កម្ពុជាថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យអប់រំ នាយកសាលារូបនេះ លើកឡើងថា ក្មេងវ័យជំទង់ងាយដើរផ្លូវខុសខ្លាំងបំផុត ដែលច្រើនតែគេចសាលាមិនចូលរៀន វាយតប់គ្នា ឬឈានដល់ការសេពគ្រឿងញៀន បើធ្ងន់ធ្ងរជាងនេះ គឺអាចចូល​ដល់​ដំណាក់កាល ប្រព្រឹត្តទង្វើមិនល្អក្នុងសង្គមតែម្តង។ តែមុននឹងឈានដល់ ដំណាក់កាលនេះ លោកថា ច្រើនតែមកពីមាតាបិតាបណ្តែតបណ្តោយខ្លាំងពេក ដូចជាផ្តល់មធ្យោបាយធ្វើដំណើរ (ម៉ូតូ)។

លោកបន្តថា បញ្ហាគឺនៅត្រង់ថា អាណាព្យាបាលភាគច្រើនយល់ថា ការបណ្តាយកូនឱ្យទៅសាលាដោយខ្លួនឯង ព្រោះ​តែ​ខ្លួនមិនមានពេល ឬព្រោះតែទុកចិត្តកូន ជាហេតុផលចម្បង ដែលជំរុញកូនងាយដើរខុសផ្លូវ ព្រោះក្មេងងាយធ្វើអ្វីតាម​គ្គ្នាណាស់ បើសិនជាសេពគប់ប៉ះមិត្តមិនល្អ នោះនឹងបង្កជារូបភាពអវិជ្ជមានច្រើនផ្សេងទៀត។ ក្នុងនោះ មានច្រើនករណី​មកហើយ នៅពេលដើរផ្លូវខុស ទើបអាណាព្យាបាលចាប់ផ្តើមរឹតត្បិត ធ្វើឱ្យក្មេងមិនសប្បាយចិត្ត ចាប់ផ្តើមចេះ​គំរាមមិន​ទៅ​រៀន គំរាមចេញពីផ្ទះ និងដល់ថ្នាក់គំរាមសម្លាប់ខ្លួនទៀត។

លោកនាយក ណែនាំថា មុននឹងអ្វីៗហួសពេល អាណាព្យាបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតលើអប់រំ ពិសេស
ត្រូវតាមដានការសិក្សាកូន ដោយសហការជិតស្និតជាមួយសាលារៀន ក្នុងន័យដើម្បីដឹងថា គាត់ពិតជាបានទៅរៀនដែរទេ ឬល្អបំផុត អាចប្រើមធ្យោបាយឡានសាលាជូនកូន ឬអ្នកដែលទុកចិត្ត ដើម្បីការពារករណីនេះកើតមានឡើង។ លើសពីនេះ លោកថា ការសហការជាមួយសាលាដើម្បីតាមដានការសិក្សាកូន ជាវិធីសាស្ត្រល្អបំផុត ដើម្បីអាចដឹង និងដោះស្រាយបានទាន់ពេលវេលា បើចាប់ផ្តើមមានអកប្បកិរិយាមិនល្អ ឈ្លើយ កោងកាច ឬប្រើហិង្សាជាដើម ព្រោះថា បើមិនយកចិត្តទុកដាក់ពីចំណុចតិចតួចនេះទៅទេ កូននឹងត្រូវអស់អនាគត ត្រូវពិបាកទាំងគ្រួសារ និងសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៥ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម