សេដ្ឋកិច្ច
វិស័យកម្មន្តសាល បន្តដើរតួនាទីសរសស្ដម្ភសំខាន់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
វិស័យកម្មន្តសាល បានបន្តដើរតួនាទីសរសស្តម្ភសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា ដែលក្នុងនោះ ផលិតផលកម្មន្តសាលសរុបកើនឡើង ៨២,៤ភាគរយ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់ធនាគារជាតិកម្ពុជា។
តាមរយបាយការណ៍ បានបង្ហាញទៀតថា ផលិតផលកម្មន្តសាលសម្រាប់បម្រើការនាំចេញបន្តសម្រេចបានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ដែលក្នុងនោះ ផលិតផលកាត់ដេរ មានចំណែកធំជាងគេ ក្នុងវិស័យកម្មន្តសាល មានចំនួន ៦៤,៣ភាគរយ ស្របពេលដែលផលិតផលមិនមែនកាត់ដេរ មានកំណើន ១,១ដង (បរិក្ខាអរឡិចត្រូនិក និងអគ្គិសនី កើន ៩៨,២ភាគរយ យានយន្ត និងគ្រឿងបន្សំសម្រាប់យានយន្ត កើន ៨ដង កង់ និងគ្រឿងបន្លាស់កង់ កើន ១,៥ដង។
ដោយឡែកផលិតផលកម្មន្តសាលសម្រាប់ទីផ្សារក្នុងស្រុក ក៏បានកើនឡើងខ្ពស់ក្នុងអត្រា ៨៨,៥ភាគរយ ដែលក្នុងនោះ ផលិតផលអាហារនិងភេសជ្ជៈ កើនឡើង ១,៦ដង, លោហៈកែច្នៃ កើនឡើង ១,៧ដង និងផលិតផលជ័រ កើន ៣៦,១ដង។
សូមបញ្ជាក់ថា ចំនួនរោងចក្រនៅក្នុងវិស័យកម្មន្តសាល បានកើនឡើងដល់ ១,៩៧៩ រោងចក្រ កើនឡើងពី ១.៨៧៩ រោចក្រនៅឆ្នាំ ២០២១ ដែលអាចបង្កើតការងារចំនួនជាង ១លាននាក់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព